ប៊ិះផ្ទុះអំពើហិង្សារវាងនគរបាល និងប្រជានេសាទ ពេលចុះបង្រ្កាបបទល្មើសនៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កិច្ចប្រតិបត្តិការ សហការគ្នារវាងមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកំលួង និងកម្លាំងយោធា ក្នុងករណីបង្រ្កាបបទល្មើសនេសាទ ការប្រើប្រាសឧបករណ៍់ប្រភេទរួមផ្សំ (ឈ្នក់) ត្រូវបានជួបបញ្ហាស្មុគស្មាញ ខណៈកម្លាំងនគរបាលមានត្រឹមតែ២កាណូត ហើយត្រូវបានប្រជានេសាទលើកគ្នាមករារាំងដល់ទៅជាង២០កាណូតឯណោះ ។
ក្នុងកិច្ចប្រតិបត្តិការនេះ អនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កិច្ចសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទដ៏ស្មុគស្មាញខាងលើនេះ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងប្រាប់ថា នេះជាការបង្រ្កាបបទល្មើសនេសាទ ការប្រើប្រាស់ឧបករណ៍ប្រភេទរួមផ្សំ (ឈ្នក់) ដោយអំពូលភ្លើង ដែលគេប្រព្រិត្តឡើងនៅពេលយប់ ហើយបទល្មើសនេះ វាមានផលលំបាកក្នុងការបង្រ្កាបខ្លាំងណាស់ ដូច្នេះហើយ ទើបនគរបាលឆ្មក់បង្រ្កាបនៅពេលថ្ងៃ ដោយដកបង្គោលឈើ ។ ប៉ុន្តែក្នុងកិច្ចការបង្រ្កាបនេះ ត្រូវបានជួបឧបសគ្គដោយប្រជានេសាទលើកគ្នាមករារាំង និងឡោមព័ទ្ធនគរបាលរហូតដល់ទៅជាង២០កាណូតឯណោះ ហើយក្នុងកាណូតនីមួយៗ យ៉ាងតិចក៏មានគ្នា២នាកដែរ់ រួមដោយអាវុធគ្រប់ដៃដូចជា, កាំបិត,ពូថៅ,ដែកត្បែង,ដំបង។ល។ ហើយបានឌៀលក្មេះប្រមាថមាឃងាយសព្វសារពើដល់នគរបាលយ៉ាងព្រហើនទៀតផង ខណៈកម្លាំងនគរបាលមានគ្នាតិចតួច ។

លោកនាយសង្កាត់បន្តថា បទល្មើសនេសាទភាគច្រើនកើតឡើង និងផ្ដើមចេញពីការមិនយល់ ម្យ៉ាងទៀត ពួកគាត់សំអាងអ្នកធំនេះ អ្នកធំនោះ ភេចគិតអំពីការបំផ្លាញធនធានរបស់ខ្លួនឯងធ្ងន់ធ្ងរ និងទឹកចិត្តមន្រ្តីខំការពារ ដូច្នេះសូមសួរថា នគរបាលប្រឹងប្រែងការពារថែរក្សានេះយកទៅណា? ហើយទៅធ្វើធ្វើអ្វី? ។

ប្រជានេសាទនៅម្ដុំខាងលើនេះ ល្បីល្បាញខាងឡោមព័ទ្ធនគរបាលយូរហើយ មិនថា ថ្នាក់ណាៗនោះទេ ឲ្យតែមកបង្រ្កាបឧបករណ៍របស់ពួកគាត់ តែងតែធ្វើបែបនេះ នេះជាទម្លាប់របស់ពួកគាត់ ខណៈចេះតែមានអន្តរាគមន៍ពីអ្នកនេះ ពីអ្នកនោះ ម្យ៉ាងទៀតធ្វើឲ្យបទល្មើសនេសាទចេះ តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយមន្រ្តីជំនាញត្រូវមាត់ថ្នាក់លើឥតឈប់ឈរ ។

លោក បន្តទៀតថា ករណីនេះ លោកបានរាយការណ៍ជូនថ្នាក់លើអស់ហើយនោះដែរ ហើយលោកនឹងបន្តដឹកនាំកម្លាំងមន្រ្តីជំនាញក្រោមឱវាទសហការគ្នាបង្រ្កាបជាបន្តបន្ទាប់ទៀត ព្រោះនេះ ជាតួនាទីមន្រ្តីជំនាញលើកលែងតែថ្នាក់លើថា ឈប់បង្រ្កាបតទៅទៀត៕

pursat1-8 pursat1-10 pursat1-7 pursat1-11 pursat1-9 pursat1-5

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print