លោកស្រី Michelle Obama នឹងក្លាយជាស្ត្រីប្រធានាធិបតីអាមេរិកនៅពេលអនាគត?

ចែករំលែក៖

គេហទំព័រ Telegraph បានផ្សាយថា ក្រោយពេលលោកស្រី ហ៊ីលឡារី គ្លីនតុន បាត់បង់ឱកាសក្លាយជាប្រធានាធិបតីស្រីអាមេរិកមកមនុស្សជាច្រើនបានបង្វែរទិសដៅដាក់ក្តីសង្ឃឹមទៅលើភរិយាប្រធានា ធិបតីអូបាម៉ា គឺលោកស្រី Michelle Obama វិញម្តង ក្រោយពេលលោកស្រី គ្លីនតុន មិន អាចបន្តប្រកួតប្រជែងនាពេលអនាគត។

ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅ ក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា បានរារាំង ក្តីស្រម័យរបស់ពលរដ្ឋអាមេរិកចង់បាន ប្រធានាធិបតីស្រីដំបូងរបស់ខ្លួន។ ប៉ុន្តែ មនុស្សជាច្រើនបានទទួលយកនូវការបរាជ័យទាំងនោះ ដោយបន្តដាក់ក្តីសង្ឃឹមនៅពេលអនាគតលោកស្រី Michelle Obama នឹងអាចបន្តតំណែងលោកស្រី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីក្នុងរយៈ ២អាណត្តិខាងមុខទៀត។

លោកស្រី Michelle Obama ទទួល បានការស្រឡាញ់ពីពលរដ្ឋអាមេរិកទាំង នោះគឺជាឱកាសសម្រាប់លោកស្រីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតលើក ក្រោយៗទៀត។

កាលពីខែមេសាកន្លងមកលោកស្រី Michelle Obama បានប្រកាសថា លោកស្រីនឹងមិនឈរឈ្មោះបោះឆ្នោតដូចជាលោកស្រី គ្លីនតុន នោះឡើយបើទោះបីលោកស្រីបានសរសើរលោកស្រី គ្លីនតុន យ៉ាងខ្លាំងក្តី។

ការប៉ុនប៉ងឲ្យស្ត្រីក្លាយជាមេដឹកនាំនោះគឺជារឿងមួយដែលគណបក្សប្រជា ធិបតេយ្យបានខិតខំជាយូរណាស់មក ហើយ ប៉ុន្តែបានបរាជ័យរហូត។ កត្តាដែលធ្វើឲ្យស្ត្រីអាមេរិកមិនទាន់អាចក្លាយជាប្រធានាធបិតីនោះដោយសារតែស្ថានភាពនយោ បាយអាមេរិកមិនទាន់ល្អប្រសើរ ហើយនៅពេលដែលអាមេរិកដើរលើវិថីល្អហើយ នោះ ហើយតំណាងមហាអំណាចពិភពលោក មិនរងការគំរាមកំហែងអាមេរិកនឹងមានស្ត្រីជាប្រធានាធិបតីមិនខានក្នុងនោះមានលោកស្រី Michelle Obama ដែលកំពុងតែទទួលបានការគាំទ្រក្រោយពេលបង្ហាញ មុខគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន៕

michelle-1 michelle-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print