យ៉ែម សំអូន បញ្ជាក់រឿងជម្លោះជាមួយអេឡិច ចាន់ត្រា

ចែករំលែក៖

ភ្នំពេញ៖ ការលេចចេញរូបថតកៀកកិតរវាង អេឡិច ចាន់ត្រា និងអ្នកនាងយ៉ាន លីនដា(អតីតភរិយាលោក យ៉ែម សំអូន) នៅប្រទេសអូស្ត្រាលីបានបង្កើតឲ្យមានការសន្និដ្ឋានថា សង្រ្គាមត្រជាក់រវាង យ៉ែម សំអូន និងអេឡិច ចាន់ត្រា ត្រូវបានផ្ទុះឡើយយ៉ាងស្ងប់ស្ងាត់។ ផ្ទុយពីការសន្និដ្ឋាននឹងលេចលឺសុះសាយក្នុងចង្កោមអ្នកសិល្បៈនេះត្រូវបានលោកយ៉ែម សំអូនច្រានចោលថាមិនមែនជាការពិត។

ពីមុននោះគេសង្កេតឃើញថារវាង អេឡិច ចាន់ត្រា និង យ៉ែម សំអូន មានភាពស្និទ្ធស្នាលនិងគ្នា តែមួយរយៈនេះគេបែរជាយល់ថាអ្នកទាំង២ហាក់ដាច់ឆ្ងាយពីគ្នាប្រដូចទៅនឹងពាក្យចាស់ពោលថា «ភ្នំមួយ មិនអាចមានខ្លា២» នោះដែរ។ ការដាច់ឆ្ងាយទំនាក់ទំនងនេះក៏លេចឡើងក្រោយពីលោកអេឡិច ចាន់ត្រាបង្កើតក្រុមតន្ត្រី ដែលជាមុខរបរដូចគ្នានឹងលោកយ៉ែម សំអូន ហើយចុងក្រោយគេបានឃើញវត្តមានលោក អេឡិច ចាន់ត្រាបង្ហាញរូបថតជាមួយអ្នកនាងយ៉ាន លីនដានៅប្រទេសអូស្ត្រាលី។

លោក អេឡិច ចាន់ត្រា ត្រូវបានគេមើលឃើញពីភាពប៉ិនប្រសប់ក្នុងការរកស៊ី ព្រោះលោកមានវ័យក្មេងតែពូកែរកស៊ី ដូចជាថ្មីៗនេះទើបតែបើកសម្ពោធក្រុមហ៊ុនថ្មីលើទឹកដី បុរីប៉េងហួត បឹងស្នោ ដែលជាក្រុមហ៊ុនដូចគ្នាទៅនឹង លោក យ៉ែម សំអូន ហើយលោកថែមទាំងឆ្លៀតឱកាសរកស៊ីនៅក្រៅ ប្រទេសទៀត។ ចំណែកលោក យ៉ែម សំអូន វិញក្រោយពីលោកអេ ឡិចចាន់ត្រា បានបើកជាក្រុមហ៊ុនផ្ទាល់ខ្លួន លោកក៏បានផ្លាស់ប្ដូរលោកអេឡិច ចាន់ត្រា ចេញភ្លាមដែរដោយមិនអាចហៅឲ្យមកច្រៀងដូចមុនទៀត។ អ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលគឺគេទទួលដំណឹងថាយ៉ាន លីនដាគ្រោងនឹងបើកមុខជំនួញ រួមគ្នាជាមួយនឹងអតីភរិយាលោក យ៉ែម សំអូនផងដែរ។

ជុំវិញដំណឹងផ្ទុះឡើងខាងលើនេះលោក យ៉ែម សំអូនព្យាយាមបដិសេធថា វាមិនមែនជាការពិត។ លោកបញ្ជាក់ថា ទោះបីជាមានមុខរបរដូចគ្នាគឺទំនាក់ទំនងលោក និងលោកអេឡិច ចាន់ត្រាគឺនៅដដែល។ លោកបញ្ជាក់ថា ការងាកទៅស្និទ្ធស្នាលជាមួយនឹងអតីតភរិយាលោកក៏មិនមែនជារឿងចម្លែកដែរ ហើយលោកនឹងសាទរប្រសិនបើមានការសហការគ្នាក្នុងការបើកមុខជំនួញណាមួយរួមគ្នានោះ។ លោកបញ្ជាក់ថា វាគឺជាសិទ្ធិរបស់បុគ្គល ហើយលោកក៏រីករាយសាទរដែរ ដែលលទ្ធផលការងាររបស់ពួកគេរីកចម្រើន។ លោកបញ្ជាក់ថា លោកមិនដែលច្រណែននិន្ទា និងខឹងសម្បាជាមួយនឹងអ្នកណាឡើយព្រោះតែការងារទាំងអស់សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ ហើយលោកក៏មិនដែលមានពេលវេលាទៅគិតគូរឿងរ៉ាវបែបនេះដែរ។ លោកថា ក្រោយលេចលឺដំណឹងថា លោកមានទំនាស់ជាមួយលោកអេឡិចចិន្ត្រាគឺលោកពិជាភ្ញាក់ផ្អើលខ្លាំងមែនទែន ហើយលោកស្នើឲ្យបញ្ចប់ការលាបពណ៌គ្នាព្រោះវានឹងធ្វើឲ្យលោក និងលោកអេឡិចចិន្ត្រាមើលមុខគ្នាមិនចំដូចការលើកឡើងទៅវិញ។

ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈលើកឡើងថា បើទោះបីជាមិនមានដែលលេចចេញទំនាស់ណាមួយឲ្យឃើញពិតប្រាកដក្តីក៏ទំនាក់ទំនងជិតដិតរបស់ យ៉ែម សំអូន និងអេឡិច ចិន្ត្រាចាប់ផ្តើមរង្គោះរង្គើរ។ អ្វីដែលគេដឹងផងដែរ គឺអេឡិច ចិន្ត្រា គ្រោងនឹងបង្កើតក្រុមការងារពិធីការ ក្រុមតន្ត្រីដែលនឹងបើកឱកាសឲ្យ យ៉ាន លីនដាវិលមករកអាជីពសិល្បៈជាថ្មី ស្របពេលដែលទីផ្សារការងារផ្នែកសិល្បករដែលមានជំនាញទាំងច្រៀង ពិធីការិនី ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អកំពុងតែកើនឡើង។ ចង់ឬក៏មិនចង់ទំនាក់ទំនងរវាងអ្នកទាំងពីរគឺលោក អេឡិច ចាន់ត្រា និងយ៉ែម សំអូន នឹងឃ្លាតឆ្ងាយពីគ្នាពិសេសក្រោយពេលដែលអេឡិច ចាន់ត្រាចាប់ដៃរកស៊ីរួមគ្នាមែននោះ៕

chantra-7 chantra-11 chantra-13 chantra-17 chantra-16chantra-9 chantra-8 chantra-14 chantra-6 chantra-3 chantra-2 chantra-4 chantra-5 chantra-15 chantra-1 chantra-12

ដោយ៖ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print