ខ្សឹបដាក់ត្រចៀក៖ ក្រសួងមហាផ្ទៃសម្រេចផ្លាស់ប្តូរ(ដក)លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចេញពីតំណែង

ចែករំលែក៖

តាមប្រភពច្បាស់ការបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរ(ដក)លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ចេញពីតំណែងហើយ បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនករណីដាក់ទៅក្រសួងលើការដឹកនាំរបស់ស្នងការរូបនេះពីសំណាក់មន្ត្រីក្រោមឱវាទ។ ចំណែកមកដល់ថ្ងៃទី១១ វិច្ឆិកា មានរយៈពេល២ថ្ងៃមកហើយ ដែលជំនាញអធិការកិច្ចក្រសួងមហាផ្ទៃកំពុងចុះមកបើកការសើុបអង្កេតតាមនីតិវិធីអំពីករណីនេះ។

ប្រភពបានបញ្ជាក់ថា គេមិនបានដឹងអំពីមូលហេតុច្បាស់លាស់ ដែលនាំឲ្យមានការដកតំណែងលោកស្នងការ ម៉ៅ ពៅ ឡើយ គេគ្រាន់តែបង្ហើបមូលហេតុខ្លះៗ ដូចជាកំហុសក្នុងការដឹកនាំបញ្ជាមិនមានតម្លាភាព បក្ខពួកនិយម ខ្វះសាមគ្គីភាពផ្ទៃក្នុងអង្គភាព មិនមានស្នាដៃក្នុងការដឹកនាំបង្រ្កាបបទល្មើស ពិសេសស្នាដៃក្នុងការកសាងអង្គភាពតែម្តង គឺមិនមានទាល់តែសោះ តែបើមាន មានតែស្នាដៃខាងធ្វើសេដ្ឋកិច្ចជាមួយបទល្មើស ពិសេសបទល្មើសព្រៃឈើ ដែលឆ្លងដែនទៅប្រទេសវៀតណាម និងសីុដាច់កូនចៅយកតែឯង។

ប្រភពក៏បានបញ្ជាក់ដែរថា ចំពោះការដកដូរតំណែងនេះ អ្នកដែលត្រូវមកកាន់ជាស្នងការនគរបាលខេត្តត្បូងឃ្មំុជំនួសលោក ម៉ៅ ពៅ មិនទាន់ត្រូវដឹងថា បានទៅលើលោកណាឲ្យប្រាកដទេ គេគ្រាន់តែបង្ហើបប្រាប់ថា អាចបានទៅលើលោកស្នងការរងម្នាក់មកពីខេត្តភូមិភាគឦសាន្ត ៕

...

mav-pov-3 mav-pov-1 mav-pov-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print