ដូណាល់ ត្រាំ អាចប្រឈមនឹងការលួចធ្វើឃាត

ចែករំលែក៖

ប្រធានាធិបតីសហរដ្ឋអាមេរិកទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ ដែលអ្នកវិភាគ និយាយថាអាចនឹងត្រូវគេលួចធ្វើឃាតនោះកំពុងតែក្លាយទៅជាការពិតតាមការ ទស្សន៍ទាយរបស់លោកយាយ Wanga នាពេលកន្លងមក។ លោកយាយបានទស្សន៍ ទាយថា ប្រធានាធិបតី អាមេរិកនឹងត្រូវគេធ្វើ ឃាតហើយ សង្គ្រាមបរមាណូនឹងកើតឡើង នៅអឺរ៉ុប ហើយទ្វីបអឺរ៉ុបនឹងមិនមានមនុស្សរស់នៅទៀតឡើយ។

ក្រោយទទួលបានជ័យជម្នះនៅក្នុងការ បោះឆ្នោតក្លាយជាប្រធានាធិបតីលើកទី ៤៥ ពេលនេះលោក ត្រាំកំពុងតែរៀបចំខ្លួន ក្នុងការដឹកនាំប្រទេសជាតិ។ ប៉ុន្តែនៅពេល ដែលពលរដ្ឋអាមេរិកមួយចំនួនបានបង្ហាញ ពីភាពរីករាយដោយមានប្រធានាធិបតីថ្មីនោះការសង្ស័យក៏កើតមានឡើងថា លោក ដូណាល់ ត្រាំ អាចប្រឈមនឹងការលួចធ្វើឃាតនៅពេលចូលកាន់តំណែងនាដើម ឆ្នាំ២០១៧។ ក្តីព្រួយបារម្ភនោះគឺមានហេតុ ផលដោយសារតែក្រោយពេលលោកជាប់ឆ្នោតភ្លាម អាមេរិកបានធ្លាក់ក្នុងស្ថាភាព តានតឹងដោយមានពលរដ្ឋរាប់សិបពាន់ នាក់ធ្វើបាតុកម្មប្រឆាំងនឹងរូបលោកនៅ គ្រប់ទិសទីក្នុងទឹកដីអាមេរិក។ ការធ្វើបាតុកម្មនោះក៏មានការប៉ះទង្គិចគ្នាដោយហិង្សាផងដែរ។

ស្ថានភាពកាន់តែតានតឹងជាងនេះក្រោយ ពេលដែលអ្នកគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុនម្នាក់អំពាវនាវឲ្យធ្វើឃាត លោក ដូណាល់ ត្រាំ តាមបណ្តាញសង្គម។ ការអំពាវនាវឲ្យធ្វើឃាតនោះក្នុងពេលដែលពលរដ្ឋអាមេរិកកំពុងតែខឹងសម្បាយ៉ាងខ្លាំងទៅលើលោកត្រាំ។

នៅមុនថ្ងៃបោះឆ្នោត លោក ត្រាំ ក៏ជួប នូវបញ្ហាអសន្តិសុខ ហើយក្រុមការពារសម្ងាត់ បានជួយឲ្យលោកចាកចេញពីវេទិកា ក្រោយពេលដែលបុរសស្បែកសម្នាក់ មានសកម្មភាពគំរាមកំហែង។ ជនខាងលើ មានឈ្មោះថា Brit Michael Sandford បានព្យាយាមឆក់កាំភ្លើងពីប៉ូលិស។ លោក ក៏បានប្រាប់ប៉ូលិសថា លោកមានគម្រោង ធ្វើឃាតលោក ត្រាំ ៕

donald

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print