ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃនៅតាមបណ្តោយផ្លូវ១៣៤ ប្រជាពលរដ្ឋព្រួយបារម្មណ៍អំពីការគ្រោះថ្នាក់

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការភ័យខ្លាចអំពីការឆក់ចរន្តអគ្គិសនីប្រជាពលរដ្ឋជាច្រើនគ្រួសារក៏ដូចជាអ្នករកស៊ីលក់ដូរ នៅតាមបណ្តោយផ្លូវលេខ១៣៤ នៅជិតមន្ទីរពេទ្យសម្ដេចឪ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌ៧មករាផ្ទាល់តែម្តង សូមជួយអន្តរាគមន៍ចុះកាត់ខ្សែភ្លើងទាំងនោះចោល ឬក៏តបណ្តាញថ្មីឡើងវិញឲ្យបានសមរម្យជៀងវាងធ្លាក់រញ៉េរញ៉ៃដល់លើផ្លូវ ហើយនៅពេលមានភ្លៀងធ្លាប់មកម្តងៗ ខ្សែភ្លើងទាំងនេះ នៅត្រាំទឹក ដែលធ្វើពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងអំពីការឆ្លងចរន្តអគ្គិសនីឆក់ ។

ប្រជាពលរដ្ឋនៅទីនោះរៀបរាប់ប្រាប់ថា ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃបែបនេះ គឺកើតឡើងជាច្រើនថ្ងៃមកហើយ មិនដែលឃើញមានស្ថាប័នពាក់ព័ន្ធមួយណាចុះមកពិនិត្យមើលម្តងណាឡើយ ដោយទុកបណ្តោយឲ្យខ្សែភ្លើងទាំងនោះធ្លាប់រយីងរយោងនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពទីក្រុងភ្នំពេញ ជាពិសេសខ្សែភ្លើងទាំងនេះដាច់ធ្លាក់ដល់ដី ខណៈភ្លៀងធ្លាក់ម្តងៗខ្សែភ្លើងទាំងនេះនៅត្រាំក្នុងទឹកមូលហេតុដែលធ្វើឲ្យពួកគាត់ទាំងអស់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងអំពីការឆក់ចរន្តអគ្គិសនី៕

sorraksmey-3 sorraksmey-2 sorraksmey-1

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print