ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលទៅនិងថ្នល់ត្រូវរថយន្តកិនស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីជួបគ្រោះចរាចរណ៍ជិះម៉ូតូទៅទាក់ចង្កូតម៉ូតូមួយគ្រឿងដួលទៅនិងថ្នល់ត្រូវរថយន្តដឹកដីកិនបែកក្បាលធ្លាយខួរស្លាប់ កាលពីវេលាម៉ោង៨ និង៣២នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៣មុខក្លោងទ្វាវត្តជន្លង់ម្លូ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថូ ស៊ាវឡុង អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកវេវRSX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-7362 បើកបរក្នុងទិសដៅពីជើងទៅត្បូង។ ចំណែកតៃកុងបើកបររថយន្តឈ្មោះ មាស  បុរីអាយុ២៣ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស បើកបរស្របទិសគ្នា។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើហេតុគេឃើញម៉ូតូ២គ្រឿងបើកបរស្រប់ទិសគ្នាខណៈមកដល់ចំណុចកើតហេតុស្រាប់តែទាក់ដៃចង្កូតគ្នាបណ្តាលឱ្យម៉ូតូជនរងគ្រោះខាងលើដួលទៅនិងថ្នល់ភ្លាមនោះក៏មានរថយន្តដឹកដីខាងលើមកដល់ល្មមកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ភ្លាមៗនោះម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តបង្តនិងតៃកុងត្រូវបានសមត្ថកិច្ចឃាត់ជាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងសហការជាមួយជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

image3 image1 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print