កំពុងផ្សារដែកទូទឹកកក ខ្ទាតកម្ទេចភ្លើងចំធុងហ្គាសផ្ទុះរងរបួសបុគ្គលិកម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុគ្គលិកផ្ទះលក់គ្រឿងអេឡិចត្រូនិច(ទូរទឹកកក,ម៉ាសីុនបោកខោអាវ) បានផ្សារដែកទូរទឹកកកធ្វើឲ្យខ្ទាចកម្ទេចភ្លើងទៅត្រូវនិងធុងហ្គាស(ទូទឹកកក)ផ្ទុះបណ្ដាលឲ្យរងរបួសបុរសម្នាក់រលាកពេញខ្លួនផងដែរ ។

ករណីអគ្គិភ័យមួយបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់គ្រឿងទូទឹកកក ,ម៉ាសីុនបោកខោអាវនិងតំឡើងម៉ាសីុនត្រជាក់យីហោ “ហៃ វុត្ថា” ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា មូលហេតុនេះគឺដោយសារ ការធ្វេសប្រហែសរបស់កម្មករផ្សារដែក ធ្វើអោយកម្ទេចភ្លើងខ្ទាតទៅត្រូវនិងបំពងហ្គាស ក៏ផ្ទុះត្រូវមនុស្សតែម្តង ។

ហើយក្នុងហេតុការណ៍នោះប្រជាពលរដ្ឋបានរាយណ៍ការជូនទៅសមត្តកិច្ចមូលដ្ឋាន ភ្លាមៗដើម្បីជួយ អន្តរាគមន៍ហៅ រថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់មួយគ្រឿងទើបរលត់ទៅវិញភ្លាមៗផងដែរ ៕

image2 image7 image4 image5 image3 image1 image6

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print