ចរិកអ្នកមានមិនថ្លៃមួយហ្វូងព្រួតគ្នាវាយជនរងគ្រោះ​ គ្រាន់តែរឿងសុីផ្លេឡានឆ្លងផ្លូវ​ បណ្តាលអោយបែកក្បាលហូរឈាម

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ត្រូវបានមនុស្សមួយក្រុមបើករថយន្តដេញស្ទាក់មុខដកកាំភ្លើងវាយបណ្តាលអោយបែកក្បាលហូឈាមស្រោចខ្លួនបន្ទាប់ពីរូបគេទើបត្រឡប់មកពីកោះពេជ្របើករថយន្តមកផ្ទះវិញដោយបើកឆ្លងស្តុប ហើយពាំងរថយន្តមួយគ្រឿងដែលបំរុងនឹងឆ្លងដោយមិនបានឆ្លងទើបនាំបក្សពួក ដេញវាយរថយន្តមួយគ្រៀង កាលវេម៉ោង១០.៥០នាទី១១ខែ វិច្ឆិកាឆ្នាំ២០១៦តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីភូមិ ប្រប្រកខាងត្បូងសង្កាត់កាកាបខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះ ខែម ប៊ុនឃីម អាយុ៣២ មុខរបរវិស្វករស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅខណ្ឌពោធិ៍សេនជ័យ។ រថយន្តដែលរងគ្រោះត្រូវជនបង្កវាយកំទិច ម៉ាកតូយូតា ប្រូសពណ៌សរពាក់ស្លាកលេខ ភ្នំពេញ.2AF.4737។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុ រូបគាត់បានត្រឡប់មកពីកោះពេជ្រហើយត្រឡប់ទៅផ្ទះវិញ។លុះមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ីនឹងស្តុបទល់មុខមង្គត់បុរីដោយរថយន្តរបស់គាត់បានបើកឆ្លងស្តុបហើយរថយន្តបង្កម៉ាកកាមរីពណ៌សរសេរ៊ី២០០៣មួយគ្រឿងបំរុងឆ្លងទៅមុនដោយរថយន្តរបស់គាត់ឆ្លងបានមុនបន្ទាប់មក រថយន្តខាងលើបានបើកដេញបុករថយន្តរបស់គាត់ហើយរួមមានបក្សពួកមានរថយន្តប្រមាណ៤គ្រឿងនឹងមានគ្នាប្រមាណប្រហែល១០នាក់ហើយដោយមានអាវុធខ្លីចំនួន២ដើមបានវាយនឹងស្នាប់ កាំភ្លើងបណ្តាលអោយរូបគាត់បែកក្បាលនឹងបែកចិញ្ចើមឈាមហូរស្រោចខ្លួននឹងវាយ កំទិចរថយន្តរបស់គាត់បណ្តាលអោយខូចខាតយ៉ាងធ្ងន់ធ្ងរហើយបានបើករត់គិចខ្លួនបាត់ហើយភ្លាមៗនោះកំលាំង អន្តរាគមន៍ខណ្ឌពោធិសែនជ័យបានដេញរថយន្តខាងលើនោះដែរតែដេញមិនទាន់រថយន្តខាងលើនោះឡើយ។

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើបានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីអោយសមត្ថកិច្ចរកមុខសញ្ញាខាងលើមកមកផ្តល់ទាទោសតាមច្បាប់៕

image image image

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print