ព្រមព្រៀងលែងលះគ្នានៅសាលាឃុំបាន១ថ្ងៃ ប្តីមិនអស់ចិត្តទៅអង្គុយចាំមុខផ្ទះ កាប់ប្រពន្ធ២ខ្វែវដាក់កស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តក្រចេះ ៖ បន្ទាប់ពីលែងលះបាន១ថ្ងៃ ស្រាប់តែនៅព្រលឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសជាប្តីបានស្ទាក់កាប់ប្រពន្ធ២កាំបិតផ្គាក់បណ្ដាលឲ្យដាច់កស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅផ្ទះរបស់ខ្លួននៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ។ នគរបាលប៉ុស្តិ៍រដ្ឋបាលចង្ក្រង់ បានឲ្យដឹងថា មូលហេតុដែលប្តីប្រើកាំបិតផ្គាក់កាប់ប្រពន្ធរហូតដាច់ក្បាលស្លាប់ក្នុងថ្លុកឈាមកណ្តាលភូមិយ៉ាងអាណោចអធ័មនេះគឺកើតមានឡើងក្រោយពីប្តីប្រពន្ធនេះបានកើតមានទំនាស់ជាច្រើនលើកច្រើនសារ ដោយបុរសជាប្តីប្រចណ្ឌប្រពន្ធរហូតឈានដល់ការលែងលះបានរយៈពេល១ថ្ងៃ ។ គរបាលប៉ុស្តិ៍រដ្ឋបាលចង្ក្រង់ បានឲ្យដឹងទៀតថា បុរសដៃដល់ជាប្តីឈ្មោះ ជួ សេងហុង អាយុ៤៧ឆ្នាំ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ រី សុខុម អាយុ៣៦ឆ្នាំ ក្រុមគ្រួសារនេះមានកូនប្រុស-ស្រី៥នាក់ និងរស់នៅធ្វើស្រែចម្ការនៅចំណុចដីសម្បទាន ស្ថិតក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។ លោកអនុសេនីយ៍ឯក រស់ ប៊ុនធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចង្ក្រង់ បានឲ្យដឹងថា កន្លងមកគ្រួសារនេះ តែងតែមានជម្លោះជាញឹកញាប់ ។ ហើយនៅមុនថ្ងៃកើតហេតុ ពួកគេទាំង២នាក់បានមកដាក់ពាក្យលែងលះគ្នានៅសាលាឃុំចង្ក្រង់ ។ បន្ទាប់ពីលែងលះ និងចែកទ្រព្យសម្បត្តិគ្នាបាន១ថ្ងៃ នៅព្រឹកថ្ងៃកើតហេតុស្ត្រីរងគ្រោះជាប្រពន្ធបានដើរទៅផ្ទះដើម្បីយកខោអាវ ក៏ត្រូវបានជនដៃដល់ជាប្តីប្រដាប់ដោយកាំបិតផ្គាក់កាប់ចំនួន២កាំបិតបណ្តាលឲ្យដាច់.កស្លាប់ក្នុងថ្លុងឈាមតែម្តង ។ លោកអនុសេនីយ៍ឯក រស់ ប៊ុនធឿន បានឲ្យដឹងទៀតថា ភ្លាមៗជនដៃដល់ត្រូវបានកម្លាំងនគរបាលចុះចាប់ឃាត់ខ្លួន និងនាំខ្លួនមកសាកសួរ ។ នៅចំពោះមុខនគរបាល ជនដៃដល់បានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យមានការលែងលះ និងឈានឲ្យមានការកាប់សម្លាប់ ក៏ព្រោះតែរូបគេចោទប្រកាន់ថា ស្ត្រីរងគ្រោះជាប្រពន្ធលួចមានសាហាយ ។ យ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនសាកសួរ ដើម្បីបន្តចំណាត់ការតាមនីតិវិធី ៕

image image image image

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print