ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែចាប់ផ្តើមជាផ្លូវការ ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែចាប់ផ្តើមជាផ្លូវការ ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
នេះជាពិធីបុណ្យប្រពៃណីជាតិដែលមានប្រជាពលរដ្ឋមកពីគ្រប់បណ្តាខេត្តក្រុងឆ្ពោះមករាជធានីភ្នំពេញយ៉ាងច្រើនកុះករបំផុត។ ជាមួយគ្នានេះដែរ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងចូលរួមទតនៅក្នុងពិធីបុណ្យដ៏អធិកអធម្មនេះផងដែរ ។
អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានយកចិត្តទុកដាក់ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ប្រសើរដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេសបាន សប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា ។
ទន្ទឹមនឹងនេះ សម្តេចតេជោហ៊ុន សែន បានសូមបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនរថយន្ត ក្រុង និងតាក់ស៊ី បើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត្យ បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនេះ ៕

img_7288

...

img_7287img_7286

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print