ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី​ ស្តេចយាងទតព្រះរាជពិធីបុណ្យ អុំទូកថ្ងៃទី១

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហា ត្ស ត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ស្តេចយាងទតព្រះរាជពិធីបុណ្យ អុំទូកបណ្តែតប្រទីបសំពះព្រះខែអកអំបុកការយាងទតនេះគឺអមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

សម្តេចតេជោ ហ៊ុនសែនបានសរសេរនៅក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែវិច្ឆិកា ថា ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ នឹង ចាប់ផ្តើម ជា ផ្លូវការ ចាប់ពី ថ្ងៃទី ១៣-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ ដោយ សម្តេច បានលើកឡើង ថា នេះ គឺជា ពិធីបុណ្យ ប្រពៃណីជាតិ ដែលមាន ប្រជាពលរដ្ឋ មកពី គ្រប់ បណ្តា ខេត្ត ក្រុង ឆ្ពោះ មក រាជធានី ភ្នំពេញ យ៉ាងច្រើន កុះករ បំផុត ។សម្តេចនាយក រដ្ឋមន្ត្រី បាន សរសេរ ទៀតថា សម្តេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹង ដង្ហែ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ យាង ចូលរួម ទត នៅក្នុង ពិធីបុណ្យ ដ៏ អធិក អធម្ម នេះ ។ជាមួយគ្នានេះ សម្តេចនាយក រដ្ឋមន្ត្រី ក៏បាន ឲ្យ អាជ្ញាធរ និង សមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ ត្រូវ យកចិត្តទុកដាក់ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ អោយបាន ល្អ ដើម្បី ប្រជាពលរដ្ឋ និង ទេសចរណ៍ បរទេស បាន សប្បាយរីករាយ នៅក្នុង ពិធីបុណ្យ ទាំង នៅក្នុង រាជធានី ភ្នំពេញ និង នៅតាម បណ្តា ក្រុង ខេត្ត នានា ។

ទន្ទឹមនឹងនេះ សូម បងប្អូន ប្រជាពលរដ្ឋ និង ក្រុមហ៊ុន ឡានក្រុង និង តាក់ស៊ី បើកបរ គោរព ច្បាប់ ចរាចរណ៍ ដើម្បី សុវត្ថិភាព ទាំងអស់គ្នា ។

សម្តេច តេ ជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ក៏បាន សូម ជូនពរ បងប្អូន ប្រជាពលរដ្ឋ ទូទាំងប្រទេស សូម ជួបតែ សេចក្តីសុខ សំណាងល្អ និង បាន សប្បាយរីករាយ នៅក្នុង ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ

ដោយឡែក ក្នុងឱកាសនោះដែរ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក មានទូក.ងចំនួន២៦០ទូក ស្មើនឹង១៣០គូ ដែលមកបណ្តារាជធានី-ខេត្ត ត្រូវប្រណាំងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទូក.ង ទាំងនោះត្រូវប្រណាំងប្រភេទទូកអុំផ្នែកបុរស-នារី និងចែវផ្នែកកបុរស-នារី រួមទាំងមានទូកគូពិសេសៗផងដែរ៕

...

king-1 king-2 king-3 king-4 king-5 king-6 king-7 king-8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print