ជនសង្ស័យម្នាក់ចូលលួចអាគុយនៅរណ្តៅយកថ្មឧកញ៉ា ស្រ៊ុន សំណាង ស្រាប់តែផ្ទះុអាគុយនោះបណ្តាលឲ្យដាច់ជើងម្ខាង

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់បានរងរបួសយ៉ាងទំងន់ដាច់ជើងម្ខាងដោយសារចូលទៅលួចអាគុយក្នុងរណ្តៅថ្មរបស់ លោកឧកញ៉ា ស្រ៊ុន សំណាង ប៉ុន្តែអាគុយនោះបែជាផ្ទះុបណ្តាលឲ្យរងរបួសដាច់ជើងតែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦ៈ២៥នាទី ថ្ងៃទី១២ ខែវិច្ឆការ ឆ្នាំ១០១៦ នៅចំណុចរណ្តៅថ្ម ឧកញ៉ា ស្រ៊ុន សំណាង ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អធិការនគរបាលស្រុកត្បូងឃ្មំុ លោក សួស ស៊ាងលី បានឲ្យដឹងថា មានជនល្មើសឈ្មោះ កន ចាន់ទី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអន្លង់ទៀន ឃុំអន្លង់ខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ បានធ្វើសកម្មភាពចូលលួចអាគុយ ម៉ាសីុនក្នុងរណ្តៅថ្ម ស្រាប់តែផ្ទុះ បែកអាគុយ របួសដាច់កំភួនជើង ខាងឆ្វេង ជាទំងន់ ។
លោកបន្តថា បច្ចុប្បន្ន ជនល្មើសដែលរងរបួស សមត្ថកិច្ចយើង បានដឹកយកទៅ សង្គ្រោះ នៅមន្ទីពេទ្យ 7 D ខេត្តកំពង់ចាម ហើយកំពុងបន្តការសើុបអង្កេតនៅកន្លែងកើតហេតុ៕

image

...

ដោយ៖វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print