រថយន្ដក្រុងក្រុមហ៊ុនថោងស៊ីមដឹកអ្នកដំណើរបើកបុកម៉ូតូមួយគ្រឿងបណ្ដាលអោយស្លាប់មនុស្សម្នាក់នៅស្រុកបារាយណ៍

ចែករំលែក៖

កំពង់ធំ៖នៅវេលាម៉ោង ១៨ និង២៥នាទីល្ងាច ថ្ងៃទី១៣ វិច្ឆិកា ២០១៦ នៅលើកំណាត់ផ្លផ្លូវជាតិលេខ៦ ចំនុចវាលសរសៃ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកនិងម៉ូតូបណ្ដាលអោយស្លាប់បុរសម្នាក់នៅនិងកន្លែងកើតហេតុ។

តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បាន
អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដក្រុងធ្វើដំណើរពីត្បូងទៅជើងក្នុងទិសដៅបញ្ច្រាសទិសគ្នា មកដល់កន្លែងកើតហេតុក៏បុកគ្នាពេញទំហឹងបណ្ដាលឱ្យម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកបុិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចក់ លី ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិ ឬស្សីល៍ ឃុំស្វាយភ្លើងស្រុកបារាយណ៍ ខេត្តកំពង់ធំស្លាប់នៅកន្លែងកើតហេតុ។ចំណែករថយន្តក្រុងពណ៌ក្រហម ស ពាក់ស្លាកលេខភ្នំពេញ3D4903អ្នកបើកបរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុប្រគល់សាកសពអោយឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តនិងម៉ូតូបញ្ចូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រងចាំភាគីសងខាងចូលខ្លួនមកដោៈស្រាយគ្នាតាបច្បាប់។ប៊ុន រិទ្ធី

img_7305

img_7306

...

img_7304

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print