សង្ស័យជិះម៉ូតូបុករថយន្តពីក្រោយបណ្ដាលអោយបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាជនតាមផ្លូវប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាមក្បែរម៉ូតូរបស់គាត់ហើយសភាពម៉ូតូដាច់ក្បាលម៉ូតូចេញពីម៉ូតូសង្ស័យបានជិះម៉ូតូបុករថយន្តពីក្រោយ កាលពីវេលាម៉ោង ១៨និង៥០នាទីថ្ងៃទី១៣ខែវិច្ចិកា ឆ្នាំ ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះ(សព)មានឈ្មោះ ឡុច ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិកំបូល ស្រុកអង្គស្នួល ខេត្តកណ្ដាលមាន ប្រពន្ធឈ្មោះ ផល សុភាព ភេទស្រី។

តាមប្រភពព័ត៌មានពីប្រជាជននៅក្នុងភូមិខាងលើបានអោយដឹងថាពួកគាត់មិនបានដឹងច្បាស់ថាជនរងគ្រោះខាងលើត្រូវរថយន្តបុករឺក៍បុករថយន្តពីក្រោយនោះទេគ្រាន់តែពេលពួកគាត់ដើរកាត់ចំណុចខាងលើក៍ប្រទះជនរងគ្រោះដេកក្នុងថ្លុកឈាមហើយឃើញក្បាលបែកចេញឈាមស្រោចពេញផ្លូវបេតុងហើយដេកនៅជិតម៉ូតូមួយគ្រឿងដែលជារបស់គាត់ដែលមានម៉ាកគប់មូលពណ័ខ្មៅពាក់ស្លាកលេខកណ្ដាល 1B 3175 ហើយពេលពួកគាត់នាំគ្នាទៅមើលបានស្លាប់បាត់ទៅហើយក្រោយមកប្រជាពលរដ្ឋនៅម្ដុំនោះបានទាក់ទងទៅកាន់សមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខចុះមកពិនិត្យ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះគឺបានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើងហើយមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះម៉ូតូជ្រុលទៅបុកគូទរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកចំពីក្រោយពេញទំហឹងបណ្ដាលអោយម៉ូតូជនរងគ្រោះដាច់កម៉ូតូចេញពីគ្នាខូចខាតមើលលែងយល់ចំនែកម្ចាស់ម៉ូតូបានរងរបួសបោកក្បាលនិងអ្វីមួយបណ្ដាលអោយបែកហូរឈាមស្រោចពេញថ្នល់។

នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញដែលបានធ្វើការពិនិត្យជុំវិញកន្លែងកើតហតុ ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចពិនិត្យនិងធ្វើឯកសារប្រគល់អោយទៅប្រពន្ធជាសាច់ញាតិនៃសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន ៕

image image

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print