កូរ៉េខាងត្បូងបើកការស្រាវជ្រាវលើក្រុមហ៊ុនធំៗពាក់ព័ន្ធប្រធានាធិបតីផាកយ៉ុងហេ

ចែករំលែក៖

ក្រុមព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានបើកការស្រាវជ្រាវទៅលើប្រធានក្រុមហ៊ុនធំៗដែលសង្ស័យថាបានជាប់ពាក់ទ័ន្ធនិងប្រធានាធិបតីផាកយ៉ុងហេ។

ក្នុងចំណោមក្រុមហ៊ុនដែលចាប់អារម្មជាងគេនោះគឺប្រធានក្រុមហ៊ុនHyundai Motorនិងប្រធានក្រុមហ៊ុនSamsung។ក្រុមព្រះរាជ្យអាជ្ញា បានបើកការស្រាវជ្រាវថាតើលោកស្រីផាកយ៉ុងហេជាប់ពាក់ព័ន្ធ ឬដាក់គំនៀងទៅលើក្រុមហ៊ុនទាំងនោះដែរឬទេ។ ក្រៅពីនេះនៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀតរងការស្រាវជ្រាវ ថាតើមានការបង្ខំឲ្យបរិចាកប្រាក់ឲ្យមូលនិធិ២ដែលគ្រប់គ្រងដោយមិត្តភក្តិដ៏ជិតស្និងនិងប្រធានាធិបតី។

នៅពេលនេះប្រធានាធិបតីផាកយ៉ុងហេកំពុងប្រឈមនិងគំនៀបពីពលរដ្ឋយ៉ាងខ្លាំង។នៅថ្ងៃទី១២ខែវិច្ឆិកាពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងសេអ៊ូលទាមទាលោកស្រីផាកចុះចេញពីតំណែង។នេះគឺជាបាតុកម្មទ្រងទ្រាយធំបំផុតមិនធ្លាប់មាននៅកូរ៉េខាងជើងរយៈពេលជាង៣០ឆ្នាំកន្លងមក។

ប៉ូលិសទីក្រុងសេអូលបានឲ្យដឹងថាមានបាតុករប្រមានជាង១៧ពាន់នាក់ចូលរួមធ្វើបាតុកម្ម ចំណែកក្រុមអ្នកដឹកនាំបាតុកម្មបញ្ចាក់ថា មានបាតុករចូលរួមរហូតដល់ជាង១លាននាក់។

ប៉ូលិសបានដាក់ពង្រាយជាង២៥ពាន់នាក់ សម្រាប់ទប់ស្កាត់បាតុករហឹង្សាដែលអាចកើតឡើង។ជាមួយគ្នានេះដែរក្រុមប៉ូលិសបានដាក់ពង្រាយនៅតាមច្រកផ្លូវសំខាន់ៗចូលទៅកាន់ វិមានបៃតង។

លោកស្រីផាកយ៉ុងហេ ប្រឈមនិង រឿងអាស្រូវ ដោយសារតែបានទម្លាយឯកសារមួយចំនួនក៏ដូចជាសន្តរកថា ឲ្យទៅលោកស្រី Choi Soon Sil ពិនិត្យ ហើយលោកស្រីមិនម៉ែនជាមន្ត្រីនៅក្នុងរដ្ឋាភិបាល។ លោកស្រីChoi soon sil ដែលជាមិត្ត៤០ឆ្នាំរបស់ប្រធានាធិបតី រងការចោទប្រកាន់ងាបានជ្រៀតជ្រេកចូលក្នុងឆាក់នយោបាយរបស់រដ្ឋាភិបាល។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន Yonhap កូរ៉េខាងត្បូង បន្ទាប់ពីបានកោះហៅតំណាងក្រុមហ៊ុនដែកថែបកូរ៉េដ៏ធំ តុលាការបានកោះហៅលោក Chung Mong Koo អគ្គនាយកក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្តធំលំដាប់លេខ៥ពិភពលោករបស់កូរ៉េ ទៅសួរ នាំទាក់ទិនទៅនឹងរឿងអាស្រូវនេះ។ កាលពីថ្ងៃទី១៣កន្លងមក លោក Lee Jea Yong តំណាងក្រុមហ៊ុន Samsung ក៏ត្រូវបានតុលាការកូរ៉េខាងត្បូង កោះហៅទៅសួរចម្លើយផងដែរ ព្រមគ្នាជាមួយនឹង លោកប្រធានក្រុមហ៊ុន Hanwha។

រដ្ឋអាជ្ញាកូរ៉េខាងត្បូង ដែលជាអ្នកស៊ើបអង្កេតសំណុំរឿងនេះ បានបញ្ជាក់ពីបំណងរបស់គេ ក្នុងការកោះហៅរូបលោកស្រីប្រធានាធិបតី ប៉ាក់ គុនហេ ផ្ទាល់ ដើម្បីសាកសួរចម្លើយ ក្នុងពេលឆាប់ៗខាងមុខ។ ក្រុមការងារស៊ើបអង្កេត ព្យាយាមចង់ស្វែងរកភស្តុតាង និងការពិតជាក់ស្តែង ថាតើ លោកស្រីប៉ាក់ គុនហេ ពិតជាមានទាក់ទងទៅនឹងការដើរប្រមូលប្រាក់ពីក្រុមហ៊ុនកូរ៉េ ខាងត្បូង ទៅឲ្យមូលនិធិរបស់លោកស្រី ឆយ ស៊ុនស៊ីល ដែររឺទេ។

សូមបញ្ជាក់ថា លោកស្រី ឆយ ស៊ុនស៊ីល ដែលគេស្គាល់ថាជាមិត្តស្និតស្នាល និងជាមនុស្សចេះមន្តអាគមប្រើ ស្នេហ៍ទៅលើលោកស្រីប៉ាក់ គុនហេនោះ បានបង្កើតមូលនិធិមនុស្សធម៌មួយ ដើម្បីលើកកំពស់វិស័យកីឡា និងវប្បធម៌។ តែតាមការស្រាវជ្រាវរបស់អ្នកក្រុមអ្នកសារព័ត៌មានកូរ៉េខាងត្បូង បានបង្ហាញថា គឺគ្រាន់តែជាមូលនិធិក្លែងក្លាយ ដើម្បីប្រមូលប្រាក់ដាក់ហោប៉ៅ ជាប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ យ៉ាងណាមិញ កូនស្រីរបស់លោកស្រី ឆយ ស៊ុនស៊ីលផ្ទាល់ត្រូវបានបញ្ជូនទៅហ្វឹកហាត់កីឡាលោតសេះ នៅប្រទេសអាល្លឺម៉ង់ ដោយយកប្រាក់ប្រមាណជា ២,៨លានអឺរ៉ូពីក្រុមហ៊ុន Samsung ទៅចំណាយ។

យោងតាមការផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងជាច្រើន បានឲ្យដឹង ថា មូលនិធិក្លែងក្លាយរបស់លោកស្រីឆយ ស៊ុនស៊ីល បានដើរប្រមូលប្រាក់ពីក្រុមហ៊ុននានា បានចំនួន៦៥លានអឺរ៉ូ ដោយប្រើឈ្មោះជាមនុស្សជំនិតរបស់លោកស្រីប្រធានាធិបតី។ យ៉ាងណាមិញ លោកស្រីប៉ាក់ គុនហេ បានជួបជាមួយប្រធានក្រុមហ៊ុនកូរ៉េធំៗ កាលពីខែកក្កដាកន្លងទៅ ដែលគេសង្ស័យថា ពេលនោះ លោកស្រីប៉ាក់ គុនហេ បានជំរុញឲ្យក្រុមហ៊ុនទាំងនោះបង់ប្រាក់វិភាគទានទៅឲ្យមូលនិធិ របស់លោកស្រីឆយ ស៊ុនស៊ីល។

កំហឹងរបស់ប្រជាជនកូរ៉េខាងត្បូង បានកើនឡើងកាន់តែខ្លាំង តាមរយៈមហាបាតុកម្មកាលពីថ្ងៃសៅរ៍ ម្សិលមិញ ដោយមានមនុស្សចូលរួម ជាច្រើនម៉ឺននាក់ ដោយពួកគេទាមទារឲ្យលោកស្រីប៉ាក់ គិនហឺចុះចេញពីតំណែងជាបន្ទាន់៕ម៉ែវសាធី

...

img_7313 img_7314

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print