ដូណាល់ ត្រាំ ប្រកាសបណ្តេញជនភៀសខ្លួនខុសច្បាប់៣លាននាក់ចេញពីអាមេរិក

ចែករំលែក៖

នៅក្នុងបទសម្ភាស៍ជាមួយបណ្តាញព័ត៌មាន CBS លោកដូណាល់ ត្រាំ បានបញ្ជាក់ថា «អ្វីដែលខ្ញុំត្រូវតែធ្វើ គឺបណ្តេញជនភៀសខ្លួន ចេញពីអាមេរិក។ ជនភៀសខ្លួនខុសច្បាប់ គឺជាអ្នកបង្កបទល្មើសផ្សេងៗ និងជាបក្ខពួកក្រុមបងតូច បងធំ អ្នកជួញដូរគ្រឿងញៀន។ ជនអន្តោបវេសន៍ខុសច្បាប់ប្រមាណ ២-៣លាននាក់ នឹងត្រូវបណ្តេញចេញ ឬចាប់ឃុំខ្លួន ។

ក្នុងថ្ងៃជាមួយគ្នានោះ បណ្តាញព័ត៌មាន CNN ក៏បានផ្សាយថា ប្រធានរដ្ឋសភា អាមេរិកលោក Paul Ryan ជាអ្នកដែលមានវិវាទជាមួយលោកដូណាល់ ត្រាំនៅក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋបានបញ្ជាក់ថា ការបណ្តេញមនុស្សរាប់លាននាក់ចេញពីអាមេរិកនោះគឺមិនមានជាគោលដៅសំខាន់របស់គណបក្សសាធារណរដ្ឋនាពេលនេះឡើយ ។

លោក Ryan បានលើកឡើងថា «ខ្ញុំគិតថា អំពីបញ្ហាបណ្តេញចេញ យើងគួរតែទុកឲ្យពលរដ្ឋ ដែលរស់នៅក្នុងទឹកដីអាមេរិក មានអារម្មណ៍ល្អប្រសើរ ដោយមិនលើកឡើងពីការបណ្តេញចេញ ។ រដ្ឋាភិបាលគួរតែផ្តោតសំខាន់ទៅលើការរក្សាសន្តិសុខនៅតាមព្រំដែន ទើបជារឿងសំខាន់ ។

នៅក្នុងយុទ្ធនាការឃោសារបស់លោកត្រាំ លោកបានសន្យាជាមួយពលរដ្ឋអាមេរិកថា នឹងបណ្តេញជនភៀសខ្លួនខុសច្បាប់ប្រមាណ១១លាននាក់ ដែលកំពុងរស់នៅក្នុទឹកដីអាមេរិក មិនមានលិខិតស្នាមត្រឹមត្រូវ ។

នៅក្នុងបទសម្ភាស៍នោះដែរ លោកដូណាល់ ត្រាំ ក៏បានលើកឡើងពីគម្រោងសាងសង់ជញ្ជាំងបេតុងនៅតាមព្រំដែនជាប់ប្រទេសមិចស៊ីកូ ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទឹកដីអាមេរិក។ អ្វីដែលចាប់អារម្មណ៍នោះ គឺលោកត្រាំ ឲ្យរដ្ឋាភិបាលមិចស៊ីកូជាអ្នកចេញប្រាក់សាងសង់ជញ្ជាំងនោះ។ ប៉ុន្តែនៅពេលនេះ លោកបានបញ្ជាក់ថា នឹងមិនសាងសង់ជញ្ជាំងទាំងអស់ឡើយ នៅចំណុចមួយចំនួនដាក់របងធម្មតា។

លោកត្រាំ បានលើកឡើងថា នៅពេលដែលព្រំដែនមិចស៊ីកូមានសុវត្ថិភាព អាចទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ចេញចូលបានតាមចិត្តនោះ លោកត្រាំ នឹងចាប់ផ្តើម យុទ្ធសាស្ត្រវាយតម្លៃទៅលើជនភៀសខ្លួនណាដែលត្រូវបណ្តេញចេញពីអាមេរិក។

បន្ទាត់ព្រំដែនអាមេរិកមិចស៊ីកូ មានប្រវែងជាង៣២០០គីឡូម៉ែត្រ ជាប់ពីរដ្ឋកាលីហ្វ័រនីញ៉ា និង តិចសាស់ ។ នៅពេលនេះ មានជញ្ជាំងព្រំដែនខ្លី នៅមិនអាចទប់ស្កាត់ពលរដ្ឋមិចស៊ីកូចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់បានឡើយ ។

ការប្រកាសបណ្តេញជនភៀសខ្លួនរបស់លោកដូណាល់ ត្រាំ បានបង្កឲ្យមានវិវាទកាន់តែខ្លាំងឡើង នៅអាមេរិក ក្នុងពេលដែលមានពលរដ្ឋជាច្រើននាំគ្នាធ្វើបាតុកម្មប្រឆាំងរូបលោកនៅគ្រប់ទិសទី។ នៅទីក្រុងវ៉ាស៊ីនតោន មានមនុស្សប្រមាណជា ៤៤០០០នាក់ ចុះឈ្មោះរួចរាល់សម្រាប់ ការតវ៉ាប្រឆាំងដូណាល់ ត្រាំ។

ស៊ីអិនអិនដែលបាន ចុះផ្សាយព័ត៌មានកាលពីសប្តាហ៍មុនបាននិយាយថា មនុស្សរាប់ពាន់នាក់ ដែលចូលរួមការតវ៉ាប្រឆាំង មួយដែលមានឈ្មោះថា Women’s March នាទីក្រុងវ៉ាស៊ីនតោនប្រឆាំង ទៅនឹងលទ្ធផល របស់លោកដូណាល់ ត្រាំ។

ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះ ដែលបានចេញផ្សាយជាសាធារណនៅតាមហ្វេសប៊ុកមួយនេះកំពុងបានធ្វើឲ្យរដ្ឋាភិបាលអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយមកទល់ពេលនេះអ្នកចុះឈ្មោះចូលរួមមានទៅដល់ ៤៤០០០នាក់ មកហើយហើយ ប្រមាណជា១២១០០០នាក់និយាយថាខ្លួនក៏មានចំណាប់អារម្មណ៍ ក្នុងការចូលរួមព្រឹត្តិការណ៍នេះដែរ ។

ព្រឹតិ្តការណ៍ដែលត្រូវបាន ដាក់ឈ្មោះថា The Women’s March នឹងត្រូវកើតឡើងនៅថ្ងៃទី២១ មករាខាងមុខនេះ ដែលវាត្រូវបានដាក់បង្ហាញនិងធ្វើការចុះឈ្មោះតាមរយបណ្តាញសង្គមដំធំរបស់ពិភពលោកក្នុងការធ្វើការតវ៉ាប្រឆាំង ទៅនឹងលោកដូណាល់ត្រាំនិងរដ្ឋាភិបាលរបស់គាត់ ។

ដោយឡែកនៅទីក្រុងឡូសអែនជឺឡេសវិញក៏បានអ្នកតវាជាច្រើនពាន់នាក់ផងដែរ។តាមសារព័ត៌មាន CNNមានមនុស្សប្រមាណជា៨០០០នាក់បានធ្វើការប្រមូលផ្តុំគ្នាតវ៉ា ប្រឆាំងបង្ហាញពីការខឹងសម្បារនឹងគោលនយោបាយថ្មីមួយចំនួន របស់ប្រធានាធិបតីថ្មីអាមេរិកលោកដូណាល់ត្រាំដូចជាច្បាប់ អន្តោប្រវេសសិទ្ធិនៃក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ជាដើមនៅតាមផ្លូវនានា នៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃសៅរ៍កន្លងទៅ ។

វាគឺជាការប្រឆាំងតវ៉ាទៅនឹងការ ជាប់ឆ្នោតរបស់លោកដូណាល់ត្រាំក្នុងរយៈពេល៤ថ្ងៃជាប់គ្នា គិតចាប់ពីថ្ងៃប្រកាសលទ្ធផលជាផ្លូវការ។ទោះបីជាយ៉ាងណាក្តីការតវ៉ាប្រឆាំង នៅក្នុងទីក្រុងនេះគឺមានលក្ខណសន្តិភាពមិនបង្កឲ្យមានប៉ះទង្គិចគ្នាដូចជាការតវ៉ា ប្រឆាំងកាលពីយប់ថ្ងៃសុក្រដោយមនុស្សជាង១០០០នាក់នោះឡើយ ហើយក្មេងជំទង់ប្រមាណជា១៨៧នាក់ត្រូវបានចាប់ខ្លួនផងដែរ ៕

trump-is-racist-2 trump-is-racist-1trump-is-racist-3 trump-is-racist-4

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print