កាប់ប្រពន្ធ២កាំបិតផ្គាក់ស្លាប់ភ្លាមៗ ដោយសារភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់ ដោយសារកំហឹងប្រចណ្ឌបានលើកកាំបិតផ្គាក់កាប់២កំបិតទៅលើប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចដីសម្បទាន ស្ថិតក្នុងភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលនៃស្នងការដ្ឋាននគបាលខេត្តក្រចេះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រី សុខុម អាយុ៣៥ឆ្នាំ រីឯជនសង្ស័យជាប្ដី ឈ្មោះ ដួង អេងហុង អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ ។

ប្រភពបន្តថា ជនសង្ស័យក្រោយពីធ្វើសកម្មភាពកាប់ប្រពន្ធខ្លួនរួចបានព្យាយាមរត់គេច តែត្រូវកម្លាំងនគរបាលដេញតាមប្រផាត់ប្រភីង ដល់ព្រៃខាងក្រោយភូមិ ទើបចាប់បានហើយក្រោយពីសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនកាប់ប្រពន្ធខ្លួនឯង ដោយសារប្រចណ្ឌ ៕

...

33-1 2-102 4-63

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print