លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្លាយជាទណ្ឌិតមួយឆ្នាំហើយ

ចែករំលែក៖

ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានក្លាយខ្លួនជាទណ្ឌិតរយៈពេលមួយឆ្នាំហើយ ។

លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិតឈ្មោះ សម រង្ស៊ី ដើម្បីយកមកអនុវត្តទោសក្នុងពន្ធនាគារនៃក្រសួងមហាផ្ទៃ ។

លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំនិងពិន័យជាប្រាក់ចំនួន៨លានរៀល ក្រោមការចោទប្រកាន់ពីបទ ” បរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ តាមមាត្រា៣០៥ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ។

តុលាការរកឃើញថា លោក សម រង្ស៊ី មានចេតនាមួលបង្កាច់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ថា ជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហម ។

រហូតមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សម រង្ស៊ី មានឋានៈជាទណ្ឌិតរយៈពេលមួយឆ្នាំហើយ ។ បច្ចុប្បន្នលោក សម រង្ស៊ី ក៏មានរឿងក្ដីព្រហ្មទណ្ឌជាច្រើនទៀត ដែលកំពុងដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ៕

sam sam2

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print