អឺរ៉ុបព្រួយបារម្ភពីខ្មាន់កាំភ្លើងក្រុមISជាង​៥០០០នាក់នឹងចូលក្នុងតំបន់អឺរ៉ុប

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងមហាៃផ្ទប៊ែលហ្សុិចលោក Jan Jambon បានប្រកាសថាមានខ្មាន់កាំភ្លើងក្រុម IS ប្រមាណពី៣០០០-៥០០០នាក់ ដែលមានសញ្ជាតិបណ្តាប្រទេសតំបន់អឺរ៉ុបដែលកំពុងបំពេញការវាយប្រហារនៅស៊ីរីនិងលីបីនាពេលកន្លងមក អាចនឹងវិលត្រឡប់មកអឺរ៉ុបវិញដើម្បីបើកការវាយប្រហារ។ឆ្លើយតបទៅនឹងបទសម្ភាស៍របស់បណ្តាញទូរទស្ស RTBF លោក Jan Jambon បានបញ្ចាក់ថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសប៊ែលហ្ស៊ិចត្រូវបានរិតបន្តឹង ក្រោយរយៈពេលមួយឆ្នាំនៃការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង ។

លោកបានបញ្ចាក់ថា ខ្មាន់កាំភ្លើងក្រុមIS មួយចំនួនមានសញ្ជាតិប៊ែលហ្ស៊ិចដែលកំពុងចូលរួមជាមួយក្រុមភេរវកម្មនៅស៊ីរីនិងអុីរ៉ាក់ អាចវិលត្រឡប់មកប្រទេសវិញដើម្បីវាយប្រហាារ។

លោក Jan Jambonបានបញ្ចាក់ទៀតថា នៅពេលនេះមានមនុស្សសង្ស័យ១១៧នាក់ថាជាក្រុមIS បានមកដល់ប្រទេសប៊ែលហ្ស៊ិច ហើយមនុស្សពាក់កណ្តាលក្នុងចំណោមនោះត្រូវបានចាប់ឃុំខ្លួន ក្រៅពីនេះស្ថិតនៅក្នុងការតាមដានរបស់ក្រុមប៉ូលិស។

ពាក់ព័ន្ធនិងក្រុមភេរវកម្ម ដែលអាចវិលត្រឡប់មកប៊ែលហ្ស៊ិចវិញលោក Jan Jambonប្រមានថា ក្រុមIS ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសអីរ៉ាក់និងស៊ីរី អាចនឹងបញ្ចូនស្មាន់កាំភ្លើងរបស់ខ្លួនដែលមានសញ្ជាតិប្រទេសតំបន់អឺរ៉ុប ចូលមកអឺរ៉ុបដើម្បីបើកការវាយប្រហារភេរវកម្មទៅលើគោលដៅសំខាន់ៗ។

លោក Jan Jambonបញ្ចាក់ទៀតថាក្រៅពីជនសង្ស័យថាជាក្រុមភេរវកម្មជាង២០០នាក់បានមកដល់ប៊ែលហ្សិចនៅមាន ប្រមាន៣០០០-៥០០០នាក់ទៀតអាចនិងវិលត្រឡប់មកកាន់ប្រទេសតំបន់អឺរ៉ុបផ្សេងទៀត។

នៅពេលនេះដែលជនភៀសខ្លួនជាច្រើនកំពុងតែសម្រុកចូលអឺរ៉ុបតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំង ហើយក្រុមភេរវកម្មនឹងបន្លំខ្លួនជាមួយក្រុមជនភៀសខ្លយនទាំងនោះដើម្បីបើកការវាយប្រហារនៅអឺរ៉ុប។ កន្លងមកថ្មីៗក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនភៀសខ្លួន ប្រមាណ១.៤០០នាក់ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ក្នុងនោះរាប់បញ្ចូល ទាំងអ្នកដែលស្ថិតនៅក្នុង ពេលទូកកំពុងលិច ហើយនៅមុនពេលដែលពួកគេ ជិតលង់ទឹកប្រមាណជាង៧០០នាក់ ។

ឆ្នាំសមុទ្រអ៊ីតាលី បាននិយាយថា អ្នកទាំងអស់គ្នា ក្រុមជួយសង្ក្រោះបានជួយដល់ជនភៀសខ្លួន ចេញពីទូកចំនួន៦គ្រឿង និងទូកដឹកទំនិញមួយគ្រឿងផងដែរ ។

ក្រុមជំនួយមួយក្នុងចំណោម ក្រុមជំនួយជាច្រើន ដែលបម្រើការផ្នែកមនុស្សធម៌ ដែលហៅថា គ្រូពេទ្យគ្មានព្រំដែន បាននិយាយឲ្យដឹង តាមរយៈបណ្តាញសង្គម Twitter ថា ពលរដ្ឋចំនួន៧៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន២០៥នាក់ និងកុមារចំនួន២២នាក់ត្រូវបានផ្ទេរមក លើទូករបស់អង្គការខ្លួន (Agros)។

គ្រូពេទ្យគ្មានព្រំដែន បានបញ្ជាក់ថា ជនភៀសខ្លួនទាំងនោះមានសុវត្ថិភាពល្អ និងរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែក្តីកង្វល់នោះគឺថា នៅតែមានអ្នកឆ្លង តាមដែនទឹកជាបន្តបន្ទាប់ ដែលពួកគេនឹង ប្រឈមមុខនឹងគ្រោះថ្នាក់ ។

ជាមួយគ្នានេះ កងទ័ពអ៊ីរ៉ាក់ ដែលធ្វើការប្រយុទ្ធយ៉ាងស្វាហាប់ ដើម្បីដណ្ដើមយកវិញ នូវទីក្រុងមូស៊ូល ជាទីក្រុងចុងក្រោយ ដែលពួក ISIS គ្រប់គ្រង ពេលនេះ បានវាយដណ្ដើមបានទីក្រុងបុរាណ Nimrud ដែលមានចម្ងាយពី ៣០គីឡូម៉ែត្រ ពីមូស៊ូលប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់អ៊ីរ៉ាក់ បាននិយាយឲ្យដឹងថា កងកម្លាំងរបស់ខ្លួន ធ្វើការរំដោះបានទីក្រុង Nimrud មួយរយភាគរយហើយ ហើយថែមទាំងបានលើក ទង់ជាតិរបស់អ៊ីរ៉ាក់ នៅលើដំបូងអគារមួយចំនួនទៀតផង ។

គួរបញ្ជាក់ផងដែរថា ទីក្រុង Nimrud គឺជាមជ្ឈមណ្ឌលដ៏អស្ចារ្យ ក្នុងចំណោមមជ្ឈមណ្ឌលមជ្ឈិមបូព៌ាដទៃទៀត ហើយវាត្រូវបានសាងឡើង ក្នុងសតវត្សទី១៣ មុនគ.ស និងក្លាយជាទីក្រុងធំនៃអាណាចក្រអាសស៊ើរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងត្រូវខ្ទេចខ្ទាំ ដោយសង្គ្រាម និងត្រូវពួក IS កាន់កាប់ ៕

img_7320 img_7321

...

Isil fighters at a training camp in Afghanistan
Isil fighters at a training camp in Afghanistan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print