កំពង់ចម្លង​ភ្នំពេញ-អរិយក្សត្របង្កើនសុវត្ថិភាពក្នុងថ្ងៃបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖  អរិយក្សត្រ ដែលមានទីតាំងនៅក្បែរមជ្ឈមណ្ឌលកោះពេជ្រ បានបង្កើនសុវត្ថិភាពក្នុងថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះខែ ។

លោក ផុន គឹមឡុង តំណាងកំពង់ចម្លងនេះ បានប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសពីធីបុណ្យបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះខែនេះ កំពង់ចម្លងមានកាណូតចំនួន៦គ្រឿងសុទ្ធតែរឹងមាំ និងមានសាឡាងដែលយកមកពីក្រសួងសារធារណការ មួយបន្ថែមទៀត ដើម្បីដឹកជញ្ជូនអ្នកដំណើរពីត្រើយខាងកើតមកខាងលិច និងពីខាងលិចទៅត្រើយខាងកើត។ ជាមួយគ្នានេះក៏បានបន្ថែមការងារត្រៀមបម្រុងទុកជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ។ លោកបញ្ជាក់ថា «កំពង់ចម្លងបើកចំហរករណីពលរដ្ឋមានបញ្ហាអ្វី ឬមានជំងឺអ្វីជាបន្ទាន់ និងចម្លងដោយមិនគិតពីគម្រៃ និងពេលវេលា។

លោក ផុន គឹមឡុង បានឲ្យដឹងថា កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានចូលរួមរៀបចំហេដ្ឋារចនាសម័ន្ធ ដែលមានភាពល្អប្រសើរសមស្របទៅនឹងការចូលរួមរបស់អាជ្ញាធរ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយក្នុងនោះមានកាណូតរឹងមាំដែលចេញចូលបានលឿន មានគំនូសចរាចរណ៍បង្កភាពងាយស្រួលចេញចូល បង្កាគ្រោះថ្នាក់ផ្សេងៗ។ លោកអំពាវនាវដល់ប្រជាពលរដ្ឋដែលចូលរួមទស្សនាកំសាន្តពិធីនេះទាំងអស់ មានការប្រុងប្រយ័ត្នទាំងសុវត្ថិភាព និងរបស់របរផ្ទាល់ខ្លួន ជៀសវាងការបាត់បង់ជាយថាហេតុ។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះខែឆ្នាំនេះ បាននឹងកំពុងប្រព្រឹត្តទៅចាប់ថ្ងៃទី១៤ដល់ថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងនេះ បន្ទាប់ពីខកខានតាមបណ្តាឆ្នាំកន្លងមក។

ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពិធីនេះ អាជ្ញាធរក្រុងភ្នំពេញ បានរៀបចំកម្លាំងសមត្ថកិច្ចប្រមាណ១ម៉ឺននាក់ ពង្រាយនៅតាមទីតាំងសំខាន់ៗ៕

image2 image1-1 image3

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print