អ្នកខេត្តបាត់ដំបងនាំគ្នាភ្ញាក់ផ្អើលក្រោយពីប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅក្នុងដីឡូត៍ព្រៃដុះស៊ុបទ្រុប

ចែករំលែក៖

ខេត្តបាត់ដំបង៖ អ្នកខេត្តបាត់ដំបងបាននាំគ្នាភ្ញាក់ផ្អើលក្រោយពីប្រទះឃើញគ្រោងឆ្អឹងសពមនុស្សម្នាក់ អត់ស្គាល់អត្តសញ្ញាណមានសភាពស្អុយរលះរលួយនៅក្នុងដីឡូត៍មួយកន្លែងព្រៃដុះស៊ុបទ្រុបដែលម្ចាស់គេទុកចោល។

ហេតុការណ៍បានកើតឡើងកាលពីរសៀកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រៃ កោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាកសពត្រូវបានសមត្ថកិច្ចចុះទៅត្រួតពនិត្យនិងធ្វើកោសល្យវិច័្ចយ ឱ្យដឹងថាសាកសពនោះជាមនុស្លីប្រុស មានអាយុប្រហែល២០ឆ្នាំ ពាក់អាវយឺតពណ៌លឿងដីខល្លី ខោពណ៌ទឹកប៉ិច សក់វែងកាត្រឺងដៃពាក់អំបោះ ខោអត់រូត និងអត់មានស្បែកជើង សមត្ថកិច្ចធ្វើការសន្និដ្ឋានជាឋម សាកសពជាមនុស្សអនាថា(វិកលចរឹក)។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងនៅព្រឹក ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៦ ថា សាកសពដែលពលរដ្ឋប្រទះឃើញសមត្ថកិច្ចសន្និដ្ឋានអាចស្លាប់រយៈពេលជិត២ខែមកហើយ។សាកសពតាមការធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញ គ្មានស្លាកស្នាមអ្វីគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ។

លោកអធិការបានប្រាប់ឱ្យដឹងទៀតថា ការប្រទះឃើញសពខណៈដែលម្ចាស់ដីយកត្រាក់ទ័រឈូសឆាយព្រៃហើយក៏មានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅក្នុងតំបន់នោះ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យតែម្តង។កន្លងមកប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានធុំក្លិនស្អុយគម្រក់រសាត់តាមខ្យល់ហើយពលរដ្ឋដើរកក្លិនស្អុយនោះដែរតែរកមិមឃើញ។លុះនៅថ្ងៃខាងលើម្ចាស់ដីឡូត៍យកត្រាក់ទ័រឈូសឆាយព្រៃក៏ប្រទះឃើញសពនោះតែម្តង។ សាកសព បន្ទាប់មកត្រូវបានសមត្ថកិច្ចប្រគល់ឱ្យប្រធានភូមិ ដើម្បីយកទៅបញ្ចុះក្នុងវត្តស្លាកែត ហើយសមត្ថកិច្ចបន្តស្រាវជ្រាវរកសាច់ញាតិ៕

img_1622 img_1631 img_1623 img_1632

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print