ដាយចាប់ត្រីនៅព្រែកបាយាបជាង១០កន្លែងសង្ស័យមន្រ្តីជំនាញបើកដៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំកញ្ជររាយការណ៍មកថា ដាយចាប់ត្រីខុសច្បាប់ស្ដីពីជលផលនៅព្រែកបាយាបជាង១០កន្លែងគ្មានការបង្រ្កាប ត្រូវបានគេសង្ស័យថា មន្រ្តីជំនាញបើកដៃថ្នូរនឹងការពុករលួយ ។

ប្រភពព័ត៌មានខាងលើបន្តថាបទល្មើសនេសាទដាក់ដាយចាប់ត្រីខុសច្បាប់ស្តីពីជលផលខាងលើនេះមាននៅចំណុចព្រែក បាយាប ស្ថិតក្នុងភូមិរលាំង ឃុំកញ្ជរ ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា បទ ល្មើសនេសាទ(ដាយចាប់ត្រី)តាមព្រែក ខាងលើ មានជនប្រព្រឹត្តឡើងចំនួនប្រមាណ ១៣កន្លែងដែលគេដាក់យូរហើយ គេពុំដែលឃើញមន្រ្តីជំនាញឬអាជ្ញាធរមានសមត្ថកិច្ចព្រមទាំងស្ថាប័នពាក់ព័ន្ធណាចុះបង្រ្កាបម្តងណាឡើយ ។ ការមិនចុះបង្ក្រាបត្រូវបានគេសង្ស័យថាជនប្រព្រឹត្តទាំងនេះមានការឃុបឃិតគ្នាតាំងពីក្រោមដល់លើពិសេសមន្រ្តីជំនាញ ។ ប៉ុន្តែពួកគាត់ជឿថាក្រោយមាន ការផ្សព្វផ្សាយហើយនោះប្រាកដជាមានការបង្រ្កាបជាក់ជាមិនខានឡើយ ព្រោះ បញ្ហានេះប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់ក្បែរៗនោះ ស្ថិតក្នុងភូមិ-ឃុំខាង លើនេះនេសាទមិនបានត្រីនោះឡើយ ព្រោះ ឧបករណ៍ដាក់ដាយចាប់ត្រីនេះចាប់គ្មានសល់សូម្បីកូនត្រីតូចៗ ៕

photo_2016-11-08_09-18-33 photo_2016-11-08_09-18-36

...

ដោយ៖ ប៉ឹមពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print