បំផ្ទុះគ្រាប់បែកអត្តឃាតភាគខាងលិចអ៊ីរ៉ាក់ស្លាប់៦នាក់

ចែករំលែក៖

ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានប្រកាសថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានបំផ្ទុះឡើងបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៦នាក់ នៅតំបន់ជនបទដាច់ឆ្ងាយភាគខាងលិចទីក្រុង Kerbala របស់ក្រុមមូស្លីមនិកាយស៊ីអ៊ីដកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ខណៈអ្នកស្រុកនៅក្នុងតំបន់រៀបចំពិធីបុណ្យសាសនាដ៏ធំមួយនោះ ។

ជនបំផ្ទុះគ្រាប់បែកបានបំផ្ទុះគ្រាប់ធ្វើអត្តឃាតខ្លួនឯងនៅក្នុងស្រុក Ain al-Tamr ក្រោយកងកម្លាំងសន្តិសុខបាញ់សម្លាប់អ្នកសមគំនិតរបស់គេ៥នាក់ និងបានឡោមព័ទ្ធនៅក្នុងផ្ទះមួយកន្លែង ។

ហេតុការណ៍វាយប្រហារខាងលើកើតឡើងអំឡុងពេលជនមូស្លីមនិកាយស៊ីអ៊ីដដែលមានភាគច្រើនបំផុតក្នុងប្រទេសអ៊ីរ៉ាក់រៀបចំធ្វើពិធីបុណ្យសាសនា Arbaeen ថ្ងៃទី១៤ វិច្ឆិកា ជាថ្ងៃបញ្ចប់ពិធីបុណ្យរយៈពេល៤០ថ្ងៃនៃសព Imam Hussein ចៅប្រុសព្យាការី Mohammad ។

មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារនៅឡើយទេ ។ ប៉ុន្តែក្រុមជ្រុលនិយមមូស្លីមនិកាយសាន់នី នៃរដ្ឋអិស្លាម តែងតែវាយប្រហារទៅលើពិធីសាសនារបស់ក្រុមស៊ីអ៊ីដនាពេលកន្លងមក ៕

irap-1alalam_636080726059098493_25f_4x3-768x433irap-2

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print