កញ្ញា អាវីហ្សា របួសធ្ងន់ដោយសារកណ្តាប់ដៃអតីតសង្សារ ជាប្អូនថ្លៃឧកញ៉ាទ្រីភាពវាយក្នុងក្លិប

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងកញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខដោយដាច់រយះ និងមានស្លាកស្នាមជាំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សាពីសំណាក់អតីតសង្សាររបស់នាង និងត្រូវជាប្អូនថ្លៃឧកញ៉ាទ្រី ភាពកាលពីយប់ថ្ងៃទី១៣ខែវិច្ឆិកានៅក្លិបកម្សាន្តស្កាយនៅខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបង្ហើបថា៖ បើតាមកញ្ញា អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះបានកើតឡើងដោយលោកគៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយនាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្តទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹង ដោយសារលោកគៀង ហេង
បានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀតព្រោះ លោក ហេង មានកាំភ្លើង។ អាវីហ្សាក៏បានបញ្ជាក់ថា លោកគៀង ហេង គឺជាប្អូនថ្លៃរបស់លោកឧកញ៉ាទ្រីភាពដែលជាឈ្មួញឈើដ៏ល្បីនៅស្រុកខ្មែរ និងរងនូវការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

អាវីហ្សាបានអះអាងថា កាលពីនៅទាក់ទងគ្នាលោកគៀង ហេង ក៏ធ្លាប់វាយធ្វើបាបនាងផងដែរ ដល់ថ្នាក់មានរបួស ប៉ុន្តែនាងចេះតែទ្រាំដើម្បីកុំឲ្យខ្មាស់គេ តពេលនេះនាងទ្រាំលែងបានហើយ ព្រោះឈប់ទាក់ទងគ្នាហើយ នៅតែលោកគៀង ហេង មកលបស្ទាក់វាយដដែល និងនៅពេលជួបនាងម្តងៗនៅទីកន្លែងណាក៏ដោយ ក៏លោកគៀង ហេង តាមរករឿងធ្វើឲ្យនាងខ្មាស់គេ ដោយសារតែអាងបងថ្លៃមានងារជាឧកញ៉ា។ នៅពេលនេះអាវីហ្សា បានប្រកាសលែងខ្លាចស្លាប់ហើយ ដើម្បីបកអក្រាតរឿងនេះ។

ក្នុងករណីនេះ នគរដ្រេហ្គន មិនអាចទំនាក់ទំនងលោក គៀង ហេង ក្នុងការកបស្រាយបំភ្លីជំុវិញពាក់ព័ន្ធទៅលើករណីហឹង្សាខាងលើនេះបានទេពីលោក គៀង ហេង ប្អូនថ្ងៃលោកឧកញ៉ាទ្រី ភាព ដោយគ្មានលេខទូរស័ព្ទ៕

image image image image image

...

ដោយ៖ សីលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print