ម៉ូតូប្រលះអ្នកថ្មើរជើងរងរបួសធ្ងន់៤នាក់ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកបុកអ្នកថ្មើរជើងពេញទំហឹងបណ្ដាលឲ្យបែលក្បាលហូរឈាមរណូករណែល កាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវលេខ៣១៦ ស្ថិតនៅក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

នគរបាលប៉ុស្តិ៍ព្រៃអង្អុញបានឲ្យដឹងថា ភាគីដែលជិះម៉ូតូឈ្មោះឌីសាទូ អាយុ៣៥ឆ្នាំ ឌុបប្រពន្ធឈ្មោះសេក សានី អាយុ១៨ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិព្រៃគគី ឃុំព្រៃគគី ស្រុកចន្ទ្រា និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះវុន សាកវណ្ណី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រីឯម៉ូតូដាច់ចេញជាពីកំណាត់។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកវេវR SX ពណ៌ខ្មៅ អត់ស្លាកលេខ ដោយធ្វើដំណរពីកើតមកលិចក្នុងល្បឿនលឿនឌុបគ្នា៣នាក់ស្របពេលនោះក៏មានបុរសម្នាក់ឈ្មោះឈៀន រិទ្ធី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ កំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខណៈកំពុងដើរថ្មើរជើងស្របគ្នាក៏បុកពេគទំហឹងបណ្ដាលឲ្យមនុស្សនិងម៉ូតូខ្ទាតធ្លាក់ផ្លូវគួរឲ្យញាក់សាច់។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកដឹកជនរងគ្រោះទាំងសងខាងមកកាន់មន្ទីរពេទ្យបង្អែកជីភូ។ រីឯម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងនិងអូសមកកាន់ប៉ុស្តិ៍រដ្ឋបាលព្រៃអង្អុញដើម្បីដោះស្រាយពេលក្រោយ៕

svr-2 svr-3 svr-4 svr-1

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print