ករណីទូកទេសចរណ៍នៅខេត្តកំពត៖ ស្លាប់កើនឡើង ខណៈ២នាក់ទៀតរកមិនទាន់ឃើញ

ចែករំលែក៖

ខេត្តកំពត៖ ករណីទូកទេសចរណ៍ដឹកភ្ញៀវមើលអំពិលអំពែកតាមមាត់សមុទ្រ ហើយគឿងជាមួយខ្សាច់ ផ្អើលលោតចូលទឹកនោះ រហូតមកដល់ពេលនេះ អ្នកស្លាប់កើនឡើង២នាក់ហើយ ខណ:ដែលជនរងគ្រោះ២នាក់ទៀតមិនទាន់ឃើញនៅឡើយទេ ។

នគរបាលខេត្តកំពតបានប្រាប់ប្រភពព័ត៌មានថា សពស្រ្តីម្នាក់ទៀតបានរកឃើញ តែ២នាក់ ម្តាយកូននោះ នៅមិនទាន់រកឃើញនៅឡើយទេ ។ ជាមួយគ្នានេះ ម្ចាស់ទូកទេសចរណ៍ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីចាត់ការតាមច្បាប់ ។

កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ករណីគ្រោះថ្នាក់មួយបានកើតឡើង ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត ក្រោយទូកទេសចរណ៍ដ៏ធំមួយផ្ទុកមនុស្សជាង៧០នាក់ បានគឿងជាមួយខ្សាច់ ហើយផ្អៀងធ្វើឲ្យមានការជ្រួលច្របល់អ្នកនៅលើទូក រហូតលោតចូលទឹក ៕

...

sqw

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print