ឧកញ៉ា ល័ក្ស កំពុងសម្រុកដឹកប្រេងគេចពន្ធតាមច្រកដាក់ដាំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សកម្មភាពរថយន្តស៊ីទែនប្រេងបានចរាចរឆ្លងកាត់ច្រកដាក់ដាំរបស់ឧកញ៉ា ល័ក្សត្រូវបានគេសង្ស័យថា បង់ពន្ធនាំចូលមិនគ្រប់ ឬកើតឡើងដោយអំពើឃុបឃិតគ្នាជា លក្ខណ៍ប្រព័ន្ធជាមួយសមត្ថកិច្ចជំនាញ និងមិនបម្រើឲ្យតម្រូវការសម្រាប់ការប្រើប្រាស់ចែក ចាយក្នុងខេត្តមណ្ឌលគិរីនោះថែមទៀត ។

រថយន្តស៊ីទែនប្រេង ប្រមាណជិត១០គ្រឿង ត្រូវបានឆ្លងកាត់ច្រកដាក់ដាំចូលទឹកដី កម្ពុជាកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយគ្មានការត្រួតពិនិត្យឯក សារពាក់ព័ន្ធ ។ រថយន្តចំនួន៦គ្រឿងបានឆ្លងកាត់ចូលផុតពីទឹកដីវៀតណាមនៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ហើយរថយន្តច្រើនគ្រឿងទៀតកំពុងបន្តឆ្លងកាត់ដែលគេ រាយការណ៍មកថា ក្នុងថ្ងៃដដែលនេះអាចនឹងមានរថយន្តស៊ីទែនប្រេងឧកញ៉ាល័ក្សមិនតិច ជាង១០នឹងត្រូវឆ្លងកាត់ ។

សមត្ថកិច្ចមាត់ច្រកបានបើកបារ៉ាស់ស្វាគមន៍ទាំងនគរបាលអន្តោប្រវេសន៍ ប្រធាន ស្នាក់ការរបស់សាលាខេត្ត កាំកុងត្រូល ពិសេសខាងគយរដ្ឋាករតែម្តងបានធ្វើកិច្ចការនេះក្នុង ការសម្រួលឲ្យឆ្លងកាត់ និងគ្មានការត្រួតពិនិត្យឯកសារប្រតិវេទន៍គយច្បាស់លាស់ ។

ពាក់ព័ន្ធករណីនេះ លោកឡុញ ស៊ីថេន ប្រធានការិយាល័យគយ និងរដ្ឋាករច្រកដាក់ ដាំបានប្រាប់នគរដ្រេហ្គនតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “រថយន្ត ស៊ីទែនដឹកប្រេងរបស់ឧកញ៉ាល័ក្សមានច្បាប់ត្រឹមត្រូវ ហើយអ្វីដែលសមត្ថកិច្ចរបស់លោកមិន ពិនិត្យ ឬឡើងមើលដោយសារគេមានឯកសារបង់ពន្ធនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួចហើយ ។ ប្រេងទាំងនេះដឹកមកសម្រាប់បម្រើការ ចែកចាយ ក្នុងខេត្តមណ្ឌលគិរីប៉ុណ្ណោះ “។ លោក ឡុញ ស៊ីថេនអះអាងថា បើប្រេងទាំងនេះដឹកបន្តចេញពីខេត្តមណ្ឌលគិរី រឿងចាប់ឬគុក ច្រវ៉ាក់ ខ្ញុំអត់ទទួលខុសត្រូវ ព្រោះប្រេងទាំងអស់សម្រាប់តែចែកចាយក្នុងខេត្តប៉ុណ្ណោះ ។ ដោយឡែកលោក សំ សុវណ្ណរិទ្ធ ប្រធានសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី នគរដ្រេ ហ្គនមិនអាចទាក់ទងបានទេ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយទូរស័ព្ទចូលគ្មាន អ្នកទទួល ។

ទន្ទឹមនឹងបទល្មើសប្រេងគេចពន្ធហូរចូលតាមច្រកដាក់ដាំ ក៏មានមន្ត្រីមួយចំនួន បានអះអាង ដោយមិនសំចៃមាត់ថា “ខេត្តមួយនេះ បើគ្មានទំនិញគេចពន្ធហូរចូល តើឲ្យមន្ត្រី ក៏ដូចជាសមត្ថកិច្ចត្រូវពឹងលើអ្វី សម្រាប់ជាសេដ្ឋកិច្ចដោះស្រាយឆ្នាំងបាយ?” ។ គួររំឭកថា ឧកញ៉ាល័ក្សគឺជាឈ្មួញដ៏មានឥទ្ធិពលក្នុងការដឹកជញ្ជូនប្រេងពីប្រទេសវៀត ណាមចូលមកកម្ពុជា តាមច្រកដាក់ដាំ ខេត្តមណ្ឌលគិរី ។

បើទោះជាប្រេងទាំងនោះជាគោល ការណ៍សម្រាប់ចែកចាយក្នុងខេត្តមណ្ឌលគិរីក៏ដោយ ជាទម្លាបល់ឧកញ៉ាល័ក្សបានដឹកប្រេង យកទៅចែកចាយទៅកាន់ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមួយចំនួនទៀត ដែលសមត្ថកិច្ច មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមិនហ៊ានប៉ះពាល់ ដោយសំអាងលើការចរាចរណ៍ដឹកជញ្ជូនប្រេង នេះ មានការបង់ពន្ធត្រឹមត្រូវពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ ក្រៅពីមុខរបរដឹកជញ្ជូនប្រេងដែលគេសង្ស័យថា យ៉ាងតិចប្រមាណជា៥០ភាគរយបង់ ពន្ធនាំចូលមិនគ្រប់នោះក្តី ឧកញ៉ាល័ក្សមានមុខរបរបន្ថែមទៀតដឹកជញ្ជូនឈើជ្រកក្រោមPC ប៉ុន្តែអាចនឹងមានការផ្ទុកលើសទម្ងន់ លើសចំនួនកាត់PC បន្ទាប់ពីមានការជជែកចរចាគ្នាជា មួយសមត្ថកិច្ចជាច្រើនស្ថាប័ន ។

ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោកឧកញ៉ាល័ក្សដោយ គ្មានលេខទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសុំការបំភ្លឺ ។ ប៉ុន្តែអ្នកខេត្ត មណ្ឌលគិរីបានលើកឡើងថា សមត្ថកិច្ចជាច្រើនបានពាក់ព័ន្ធទៅនឹងរបរដែរឧកញ៉ារូបនេះ ចាត់ចែង ទើបសកម្មភាពដឹកប្រេងរបស់ឧកញ៉ាល័ក្សឆ្លងកាត់ច្រកដាក់ដាំទទួលបានយ៉ាង រលូន និងជួលរថយន្តដឹកប្រេងក្រុមហ៊ុនសូគីមិចមិនតិចជាង១០គ្រឿងទៀតផង ប្រយោជន៍ជ្រកក្រោមក្រុមហ៊ុន ស្របច្បាប់មួយនេះ ៕

koyfullsizerender-1 fullsizerender

...

ដោយ៖ សុខខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print