របួសភ្នែករបស់ Robin van Persie ជាសះស្បើយយ៉ាងឆាប់រហ័ស ខណៈប្រពន្ធថាប្តីរបស់ខ្លួនដូចអ្នកប្រដាល់

ចែករំលែក៖

របួសភ្នែករបស់ខ្សែប្រយុទ្ធសញ្ជាតិ ហុល្លង់ Robin van Persie បានជាសះ ស្បើយវិញហើយ ។

អតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United រូបនេះមានទម្រង់លេង យ៉ាងល្អឲ្យក្រុម Fenerbahce ពេលប៉ះក្រុម Akhisar ដោយស៊ុតបាល់បញ្ចូលទីបាន ទៀតផង។ ប៉ុន្តែគាត់បែរជាប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Abdulwahid Sissokoបង្ក ឲ្យមានរបួសភ្នែក ។

Robin van Persie ត្រូវបានសែងចេញពីទីលានភ្លាមៗពេលឃើញមានឈាមចេញ ពីភ្នែករបស់គាត់។ ប៉ុន្តែពេលនេះគាត់ហាក់ ដូចជាជាសះស្បើយយ៉ាងឆាប់រហ័សដោយ បានបង្ហោះរូបភាពលំហែកាយជាមួយនឹងភរិយារបស់គាត់ឈ្មោះ Bouchra នៅឆ្នេរ សមុទ្រទៀតផង ។

នាង Bouchra បានថ្លែងថា “របួសនៅ ក្នុងការប្រកួតរបស់Robin van Persieហាក់បីដូចជាគាត់ជាអ្នកប្រដាល់អ៊ីចឹង។ ចំណែក កីឡាករវ័យ៣៣ឆ្នាំ Robin van Persie បាន ឆ្លៀតឱកាសអរគុណដល់អ្នកគាំទ្រដែលបានបួងសួងសុំឲ្យគាត់ឆាប់ជាសះស្បើយតាមរយៈបណ្តាញសង្គម Twitter ៕

devith-1 devith-4 devith-2 devith-3

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print