Cristiano Ronaldo នៅតែជាកីឡាករ បាល់ទាត់ដែលមានចំណូលខ្ពស់ជាងគេ

ចែករំលែក៖

កីឡាករឆ្នើម Cristiano Ronaldo របស់ក្លិប Real Madrid និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលមានចំណូលខ្ពស់រហូតដល់១០០លានអឺរ៉ូ (ប្រមាណ១០៨លានដុល្លារ) ក្នុង១ឆ្នាំ។

តាមប្រភពពីទស្សនាវដ្តី The Sun បាន ឲ្យដឹងថា ចំណូលរហូតដល់១០០លានអឺរ៉ូក្នុង១ឆ្នាំរបស់ Cristiano Ronaldo នេះបានមកពីការចុះកុងត្រាធំៗ២កាលពីសប្ដាហ៍មុន បន្ទាប់ពីរូបគេបន្តកុងត្រាជាមួយក្លិប Real Madrid ដល់ឆ្នាំ២០២១បានថ្លៃឈ្នួល ៥០០.០០០ផោនក្នុង១សប្ដាហ៍ និងចុះ កុងត្រាជាមួយក្រុមហ៊ុន Nike រយៈពេល វែងតម្លៃ១ពាន់លានផោនថែមទៀតផង ។

ប្រភពពី Sunday Times បានឲ្យដឹង ដែរថា ចំនួនទឹកប្រាក់ដ៏ច្រើនកប់ពពកនេះធ្វើឲ្យកីឡាករវ័យ៣១ឆ្នាំរូបនេះក្លាយជាសេដ្ឋីក្នុងនាមជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។

គួរបញ្ជាក់ថា ក្រៅពីចំណូលបានមក កីឡាខាងលើ Ronaldo ក៏នៅមានមុខជំនួញច្រើនមុខទៀតដែរដែលក្នុងនោះរួមមានទាំង សណ្ឋាគារ ពូកខ្នើយ សម្ភារហាត់ប្រាណ សាប៊ូកក់សក់ និងសម្លៀកបំពាក់សុទ្ធតែមានយីហោផ្ទាល់ខ្លួន (CR7) ៕

ronaldocar_large ronaldocr7_large

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print