តារាឆ្នើម Lionel Messi បដិសេធកុងត្រាថ្មីជាមួយ Barcelona

ចែករំលែក៖

តាមសារព័ត៌មាន Marca បានបង្ហើប ឲ្យដឹងថា ម្ចាស់ពាន Ballon d’Or ៥សម័យ កាល Lionel Messi បានបដិសេធមិនព្រមបន្តកុងត្រាជាមួយ Barcelona តាំងពីពាក់កណ្ដាលខែកក្កដាអំឡុងពេលរូបគេធ្វើដំណើរសម្រាកលំហែកាយជាមួយក្រុមគ្រួសារ។កីឡាករវ័យ២៩ឆ្នាំរូបនេះក៏បានពិចារណាចង់ចាកចេញពីក្លិបយក្ស អេស្ប៉ាញ Barcelona មុនចប់កុងត្រានៅឆ្នាំ២០១៨ផង ដែរ។ នេះបើតាមសេចក្ដីរាយការណ៍ពី អេស្ប៉ាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។

មូលហេតុដែលធ្វើឲ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះរារែកមិនចង់បន្តកុងត្រាជាមួយក្លិប Barcelona ព្រោះតែរូបគេធុញថប់នឹងរឿងពន្ធនៅប្រទេសអេស្ប៉ាញ។

គួររំលឹកថា ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន Lionel Messi ត្រូវបានតុលាការ កាត់ក្ដីឲ្យជាប់ពន្ធនាគាររយៈពេល២១ខែម្ដងហើយប៉ុន្តែទោសនេះត្រូវព្យួរហើយកន្លងមកក៏បានឡើងតុលាការតវ៉ាជាច្រើនដង បន្តបន្ទាប់ដែរ ។ មានពាក្យចចាមអារ៉ាមជាច្រើនបានឲ្យដឹងថា តារាបាល់ទាត់ឆ្នើម លំដាប់ពិភពលោករូបនេះអាចនឹងវិល ត្រឡប់ទៅក្រុមចាស់ Newell’s Old Boys របស់គេវិញនៅស្រុកកំណើត ។

lionel-messi_large

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print