David Beckham នៅតែអាចរកចំណូលច្រើនទោះបីចូលនិវត្តន៍

ចែករំលែក៖

អតីតតារាបាល់ទាត់ឆ្នើមរបស់អង់ គ្លេស David Beckham បានក្លាយជាកីឡាករចូលនិវត្តន៍ដែលរកចំណូលបានខ្ពស់ បំផុតលំដាប់ទី២លើពិភពលោក។ នេះបើ យោងតាមទស្សនាវដ្ដី The Sun ចេញ ផ្សាយនាពេលថ្មីៗនេះ ។

កីឡាករ David Beckham ត្រូវបានគេ ចុះផ្សាយថាអាចរកចំណូលបាន១១,១លានផោន ស្មើនឹងជិត១៤លានដុល្លារតាមរយៈតំណាងក្រុមហ៊ុនផ្សព្វផ្សាយផលិតផល ផ្សេងៗចាប់ពីស្រាបៀររហូតដល់ខោទ្រ នាប់ ។ ក្រុមហ៊ុននេះបានបង់ពន្ធអស់ ២,៩លានដុល្លារ ហើយប្រាក់ចំណូលសល់ ពីការចំណាយផ្សេងៗ ១១លានដុល្លារ គឺជារបស់ Beckham។ របាយការណ៍បាន ឲ្យដឹងថា ក្រុមហ៊ុនរបស់តារាល្បីរូបនេះជាម្ចាស់ភាគហ៊ុនតែម្នាក់គត់ អាចរកចំណូលបាន១៨លានដុល្លារក្នុងឆ្នាំ២០១៥។ Beckham ក៏មានចំណូលខ្ពស់លើកិច្ចសន្យាជាមួយក្រុមហ៊ុន Fashion ល្បីៗដូចជា ក្រុមហ៊ុន Kent & Curwen បានចំណាយសម្រាប់រូបគាត់រហូតដល់៧លានដុល្លារក្នុងមួយឆ្នាំ ។

អតីតតារាបាល់ទាត់ឆ្នើមរបស់ក្រុម Manchester United នៅតែបន្តរកបានប្រាក់រាប់លានដុល្លារជាប្រចាំ បើទោះជាបានចូលនិវត្តន៍តាំងពីឆ្នាំ២០១៣ក៏ដោយ ។ អ្នកដែលអាចរកចំណូលនាំមុខតារារូបនេះគឺមានតែអតីតកីឡាករបាល់បោះ Michael Jordan ប៉ុណ្ណោះដែលអាចរកបាន ៨៧លានដុល្លារ ខណៈដែល Jordan ចូលនិវត្តន៍តាំងពីឆ្នាំ២០០៣ ។

តាមការសន្និដ្ឋានរបស់អ្នកវិភាគឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ប្ដីប្រពន្ធ Beckham សរុបចូលគ្នាអាចមានប្រមាណ៦៤០លានដុល្លារអាមេរិក ដែលច្រើនជាងទ្រព្យសម្បត្តិម្ចាស់ក្សត្រីរបស់អង់គ្លេសទៅទៀត ៕

backhem-1 backhem-3 backhem-2

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print