លេខាធិការដ្ឋានគ.ជ.ប.ខេត្តរតនគិរីអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោត

ចែករំលែក៖

ខេត្តរតនគីរី៖ បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបញ្ចប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ។ លេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តរតនគិរីបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតមេត្តាប្រញាប់រួសរាន់ទៅចុះឈ្មោះឲ្យបានទាន់ពេលវេលា ។

យោងតាមការឲ្យដឹងពីលោក ប៉ែន ឈុនឌី ប្រធាន គ.ជ.ប. ខេត្តរតនគិរី អះអាងថា ទីតាំងដែលចុះឈ្មោះបោះឆ្នោតមាន២៧៥កន្លែង,ចាប់តាំងពីគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោតបានប្រកាសចុះឈ្មោះប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិ ក្នុងការបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ រួចមក លេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តរតនគិរី បានទទួលចុះឈ្មោះប្រជា ពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតចាប់ ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាន ៨២ភាគរយ ហើយក្នុងចំនួនប្រជាពលរដ្ឋ ៩ម៉ឺន ៦ពាន់ ៥រយ ៩នាក់ ក្នុងខេត្តរតនគិរី ដែលគ្រប់អាយុមានសិទ្ធិបោះឆ្នោត ។

លោក ប៉ែន ឈុនឌី ប្រធាន (គជប)ខេត្តរតនគិរី ក៏បានអំពាវនាវ ដល់ប្រជា ពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និង ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះ ឈ្មោះបោះឆ្នោត មេត្តាប្រញាប់រួសរាន់ មកចុះឈ្មោះបោះឆ្នោត ពីព្រោះការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបិទបញ្ឈប់ នៅ វេលាម៉ោង៥និង៣០នាទី រសៀល ថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះហើយ ។

ជាមួយគ្នានេះដែរលេខាធិការរដ្ឋាន រៀបចំការបោះឆ្នោតខេត្តរតនគិរីក៏សុំអំពាវនាវ ចំពោះព្រះសង្ឃ គ្រប់អង្គ ដែលមាន ជន្មាយុ១៨ឆ្នាំឡើងទៅ សូមមេត្តានិមន្ត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលាផងដែរតាមពេលវេលា កំណត់ខាងលើនេះ ៕

15086196_739490922869280_2070734187_n-1

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print