ដំណើរទស្សនកិច្ចជាលើកចុងក្រោយរបស់ប្រធានាធិបតី អូបាម៉ា ទៅកាន់អឺរ៉ុប

ចែករំលែក៖

ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបានចាប់ផ្តើមធ្វើទស្សនកិច្ចទៅកាន់អឺរ៉ុបដើម្បីចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសប៉េរូ។ នេះជាដំណើរទស្សនកិច្ចទៅក្រៅ ប្រទេសជាលើកចុងក្រោយរបស់លោក មុនពេលផ្ទេរតំណែងប្រធានាធិបតីទៅឲ្យលោក ដូណាល់ ត្រាំ។

តាមគម្រោងនៅថ្ងៃអង្គារទី១៥ ខែវិច្ឆិកា នេះលោក អូបាម៉ា ត្រូវទៅដល់ក្រុងអាថែន ប្រទេសក្រិក។ អាជ្ញាធរទីក្រុងអាថែនបានត្រៀមប៉ូលិសរាបពាន់នាក់ដើម្បីការពារ សុវត្ថិភាពក្នុងទីក្រុង។ ក្រុមឆ្វេងនិយម ជ្រុលក្រិក និងក្រុមអនាធិបតេយ្យផ្សេងៗបានអំពាវនាវឲ្យធ្វើបាតុកម្មប្រឆាំងនឹង ការធ្វើសង្គ្រាមរបស់អាមេរិក។ ប៉ុន្តែប៉ូលិស ក្រិកបានសម្រេចហាមឃាត់មិនឲ្យមាន បាតុកម្មឬការជួបជុំគ្នាមុនពេលលោក អូបាម៉ា ចេញពីប្រទេសក្រិក។

តាំងពីលោក អូបាម៉ា ឡើងកាន់អំណាច នៅអាមេរិកមកលោកមិនដែលទៅបំពេញកទស្សនកិច្ចនៅប្រទេសក្រិកទេ។ នេះជាលើកដំបូងហើយឬក៏អាចថាជាលើកចុងក្រោយក្នុងអាណត្តិរបស់លោក អូបាម៉ា ផងដែរ មុនពេលលោកដូណាល់ ត្រាំ ឡើង កាន់អំណាចនៅសហរដ្ឋអាមេរិកនាថ្ងៃទី ២០ ខែមករា ខាងមុខ។

ជាការកត់សម្គាល់អាមេរិកបានចូលរួមធ្វើការដោះស្រាយវិបត្តិសេដ្ឋកិច្ចក្រិកក្នុងពេលកន្លងមក។ លោក អូបាម៉ា នឹងជួបថ្នាក់ ដឹកនាំក្រិកជជេកពីបញ្ហាជនអន្តោប្រវេសន៍ និងបញ្ហាបំណុលក្រិកនៅថ្ងៃអង្គារ និងថ្ងៃ ពុធ ទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ បន្ទាប់ មកលោកនឹងបន្តដំណើរឆ្ពោះទៅប្រទេសអាល្លឺម៉ង់ជួបលោកស្រី មែរគែល។

យោងតាមក្រុមជំនាញបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក អូបាម៉ា នៅអឺរ៉ុប ប្រហែលជាដើម្បីអះអាងប្រាប់អឺរ៉ុបថា អាមេរិកនៅតែជាមិត្តស្មោះត្រង់របស់អឺរ៉ុប បើទោះជាស្ថានភាពបោះឆ្នោតប្រធានាធិបតីអាមេរិកបានជួបការលំបាកតានតឹងក៏ ដោយ។ គួរបញ្ជាក់ថា លោក អូបាម៉ា ជា អ្នកគាំទ្រសហភាពអឺរ៉ុបពេញទី ហើយលោក មិនពេញចិត្តនឹងអង់គ្លេសប៉ុន្មានទេ ដែលបានសម្រេចចិត្តដើរចេញពីអឺរ៉ុបនោះ។

អឺរ៉ុបមិនសប្បាយចិត្តប៉ុន្មានឡើយ ដែលលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ អឺរ៉ុបបារម្ភថា លោក ត្រាំ អាចបង្កការប៉ះពាល់ដល់ដំណើរ ការអង្គការអូតង់។ លោក ត្រាំ ធ្លាប់និយាយ មុនពេលលោកជាប់ឆ្នោតថា បើប្រទេសអឺរ៉ុប ណាមួយរងការគំរាមពីរុស្ស៊ី ហើយប្រទេសនោះមិនបង់វិភាគទានឲ្យបានសមស្របក្នុងនាមជាសមាជិកអូតង់ទេនោះលោកនឹង មិនឲ្យអាមេរិកធ្វើអន្តរាគមន៍ជួយប្រទេសនោះទេ៕

rt-barack-obama-jt-161114_12x5_1600 obama-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print