បើតំណាងរាស្ត្រគណបក្សសាធារណរដ្ឋមិនគាំទ្រនោះលោក ដូណាល់ ត្រាំ ពិបាកក្លាយជាប្រធានាធិបតី

ចែករំលែក៖

បណ្តាតំណាងរាស្ត្ររបស់គណបក្ស ប្រជាធិបតេយ្យកំពុងតែបើកយុទ្ធនាការ បញ្ចុះបញ្ចូលតំណាងរាស្ត្រក្រុមគណបក្សសាធារណរដ្ឋឲ្យដកការសន្យាជាមួយលោក ដូណាល់ ត្រាំ ដោយមិនបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតសភា។ នៅពេលនេះមានតំណាងរាស្ត្រគណបក្សសាធារណរដ្ឋពីររូបបានប្រកាសមិនគាំទ្រលោក ត្រាំ ។

តាមគេហទំព័រ Politico យុទ្ធនាការខាង លើធ្វើឡើងដោយលោក Bret Chiafolo តំណាងរាស្ត្រនៅរដ្ឋវ៉ាស៊ីនតោនដែលជា បេក្ខភាពធ្លាប់បានប្រកាសប្រឆាំងលោក ដូណាល់ ត្រាំ និង Micheal Baca តំណាង រាស្ត្រមកពីរដ្ឋ Colorada ។ រឿងនេះពិបាកក្នុងការផ្លាស់ប្តូរស្ថានភាព ប៉ុន្តែរឿងអស្ចារ្យអាចនឹងកើតឡើងគ្រប់ពេល ខណៈដែលតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ៣រូបហើយប្រកាសមិនបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ។ នៅពេលនេះប្រសិនបើ តំណាងរាស្ត្រមកពីគណបក្សសាធារណ រដ្ឋប្រមាណ៣០នាក់មិន

បោះឆ្នោតគាំទ្រនោះលោក ត្រាំ មិនមានសំឡេងគ្រប់គ្រាន់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកនោះឡើយ។
នៅក្នុងការបោះឆ្នោតសភានាថ្ងៃទី១៩ ខែធ្នូ ដែលជាការបោះឆ្នោតចុងក្រោយ សម្រាប់តំណែងប្រធានាធិបតីអាមេរិកពេល នោះបេក្ខភាពណាមួយទទួលបានសំឡេងគាំទ្រខ្ពស់នឹងកា្លយជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែការផ្លាស់ប្តូរលទ្ធផលបោះឆ្នោតបែបនេះមិនដែលកើតមានឡើយចំពោះ អាមេរិកក្នុងប្រវត្តិសាស្ត្រ។

ប៉ុន្តែនោះក៏ជាក្តីសង្ឃឹមចុងក្រោយ របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែល អាចផ្លាស់ប្តូរស្ថានការបាន។

បើទោះបីសន្លឹកឆ្នោតគាំទ្រលោកស្រីច្រើនជាងលោក ដូណាល់ ត្រាំ រហូតដល់ ២សែនសំឡេង តែលោក ត្រាំ ទើបជាអ្នក ឈ្នះដោយមានអាសនៈច្រើនជាងលោក ស្រី គ្លីនតុន លោកដូណាល់ ត្រាំ មាន ២៩០អាសនៈ ចំណែកលោកស្រី គ្លីនតុន វិញមានតែ២២៨អាសនៈប៉ុណ្ណោះ។

នៅពេលនេះក្រុមអ្នកគាំទ្រលោកស្រី គ្លីនតុន មានក្តីសង្ឃឹមចុងក្រោយគឺតំណាងរាស្ត្រដែលមិនពេញចិត្តលោក ដូណាល់ ត្រាំ អាចមិនបោះឆ្នោតគាំទ្រនៅក្នុងសភា ក្នុងការជ្រើសរើសប្រធានាធិបតីជាលើក ចុងក្រោយ។ តាមរដ្ឋធម្មនុញ្ញអាមេរិក តំណាងរាស្ត្រទើបជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។ ក្រុមអ្នកតំណាងរាស្ត្រនឹងជួបប្រជុំគ្នាបោះឆ្នោតនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនាថ្ងៃទី១៩ ខែធ្នូ។ តាមច្បាប់អ្នកតំណាងរាស្ត្រអាមេរិកមាន សិទ្ធិសម្រេចជ្រើសរើសប្រធានាធិបតីដែល ខ្លួនពេញចិត្ត។

ប៉ុន្តែរឿងបែបនេះមិនដែលកើតឡើងនៅអាមេរិកឡើយពីមុនមកហើយពេលនេះគណបក្សសាធារណរដ្ឋបានគ្រប់គ្រង រដ្ឋសភានឹងមិនឲ្យមានរឿងនោះកើតឡើង ឡើយ បើទោះបីមានតំណាងរាស្ត្រមួយ ចំនួនមិនពេញចិត្តលោក ដូណាល់ ត្រាំ ក៏ ដោយ។

ប៉ុន្តែស្ថានភាពអាចប្រែប្រួលគ្រប់ពេលវេលាដូចជាការបោះឆ្នោតអាមេរិកនេះពេល ដំបូងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបញ្ជាក់ ថា លោកស្រី គ្លីនតុន នឹងយកឈ្នះតាមការ ស្ទង់មតិ តែទីបំផុតលោក ត្រាំ ជាអ្នកឈ្នះ វិញដោយសារតែអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យភាគច្រើនមិនទៅបោះឆ្នោត។

ការបោះឆ្នោតកាលពីឆ្នាំ២០១២លោក ត្រាំ មិនដែលមានឈ្មោះនៅក្នុងឆាក នយោបាយឡើយ ដូច្នេះការជាប់ឆ្នោតរបស់ លោក ត្រាំ បានធ្វើឲ្យមនុស្សជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រហូតមក ទល់ពេលនេះអ្នកខ្លះមិនទាន់ដឹងពីប្រវត្តិ របស់លោកច្បាស់នៅឡើយទេ។
លោក ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ នៅក្រុងញូវយ៉ក ក្នុងសង្កាត់ ដែលកាលសម័យនោះមានតែជនជាតិស្បែក សរស់នៅ។

លោកជាកូនទី៥ក្នុងត្រកូល អ្នកជំនួញ និងជាគ្រួសារអន្តោប្រវេសន៍ ដោយមានឪពុកជាជនជាតិអាល្លឺម៉ង់ធ្វើ ដំណើរផ្សងព្រេងតាមកប៉ាល់មកអាមេរិក និងម្តាយជាជនជាតិអេកូស។ ត្រកូល ត្រាំ ជាគ្រួសារគំរូរបស់អាមេរិកតំណាងជោគជ័យ ប្រឹងប្រែងរកស៊ីខ្លាំង និងបានចូលរួម ចំណែកអភិវឌ្ឍសង្កាត់ Jamaica Estates ដោយសាងសង់ផ្ទះយ៉ាងច្រើន។

នៅពេលនេះដែរប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានអំពាវនាវឲ្យពលរដ្ឋអាមេរិកផ្តល់ឱកាសដល់លោក ដូណាល់ ត្រាំ បង្ហាញពីសមត្ថភាពក្នុងការដឹកនាំម្តង។ ការអំពាវនាវខាងលើកើតឡើងពេលដែលពលរដ្ឋអាមេរិកជាច្រើនធ្វើបាតុកម្មប្រឆាំង លោក ត្រាំ និងទាមទារផ្តាច់ខ្លួនទៀតផងបើ លោក ត្រាំ ជាប់ឆ្នោតនោះ។

មិនអាចបន្ទោសលោក ដូណាល់ ត្រាំ នោះឡើយដោយសារតែពលរដ្ឋអាមេរិក រហូតដល់ជាង១០០លាននាក់មិនទៅបោះឆ្នោត ហើយអ្នកដែលទៅបោះចង់មើល ឃើញអាមេរិកមានការផ្លាស់ប្តូរនយោបាយ ដឹកនាំក្រោយ៨ឆ្នាំមកនេះ។ កត្តាទំាងនោះជាហេតុផលបណ្តាលឲ្យលោកស្រី គ្លីនតុន ទទួលបរាជ័យ។

កត្តាទី១ ៖ តាមទម្លាប់ក្នុងការដឹកនាំរបស់ អាមេរិកដែលមាន២គណបក្សកាន់ អំណាច ហើយនៅក្នុងគណបក្សមួយក្នុងចំណោម២គឺមិនអាចកាន់តំណែងលើសពី២អាណត្តិនោះឡើយ។ ជាក់ស្តែងនៅពេលប៉ុន្មានអាណត្តិចុងក្រោយនេះគឺអតីតប្រធានាធិបតី ប៊ីល គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យក៏កាន់តំណែងបានតែ២ អាណត្តិក៏ប្តូរទៅឲ្យគណបក្សសាធារណរដ្ឋវិញ ដែលមានលោក ប៊ូស ជាប្រធានា ធិបតី។ ២អាណត្តិក្រោយមកពលរដ្ឋអាមេរិកក៏បានប្តូរបោះឆ្នោតឲ្យគណបក្សប្រជា ធិបតេយ្យដែលមានលោក អូបាម៉ា ជា ប្រធានាធិបតីដឹកនាំវិញម្តង។ ដូច្នេះពេលនេះការប្តូរទៅឲ្យគណបក្សសាធារណរដ្ឋ ដឹកនាំវិញគឺជារឿងមួយមិនមានអ្វីប្លែកឡើយ។

កត្តាទី២ ៖ ពលរដ្ឋអាមេរិកគឺជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសបិតាប្រជាធិប តេយ្យ ដូច្នេះពួកគាត់មិនចង់ឃើញគោលនយោបាយដឹកនំាអាមេរិកដដែលមិនមានការផ្លាស់ប្តូរនោះឡើយ។ ប្រសិនបើលោក ស្រី គ្លីនតុន ជាប់ឆ្នោតនយោបាយមួយ ចំនួនរបស់លោក អូបាម៉ា ក៏ដូចជានយោបាយដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់អាមេរិកមិនមានការផ្លាស់ប្តូរនោះឡើយគឺអាចបន្តដូចដើមជាង៥០ភាគ រយ។ ទាំងនោះមិនមែនជាការចង់បាន របស់ពលរដ្ឋអាមេរិកដែលត្រូវជួបនឹងបញ្ហា ដដែលៗថែមមួយអាណត្តិទៀតនោះទេ។ ដូច្នេះពលរដ្ឋអាមេរិកសម្រេចឲ្យគណបក្សសាធារណរដ្ឋដឹកនាំវិញម្តងបើទោះបីបេក្ខភាពប្រធានាធិបតីមានឥរិយាបថមិនសម រម្យមិនមានបទពិសោធន៍នៅក្នុងការដឹកនាំឆាកនយោបាយក៏ដោយ។ ការប្តូរគណ បក្សដឹកនាំមានន័យថា ប្តូរនយោបាយដឹក នាំទាំងស្រុង ៕

donaldt

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print