ឆក់ពីខណ្ឌដង្កោរកឃើញទូរស័ព្ទតាមប្រព័ន្ធGPSនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេស២នាក់ប្តី ប្រពន្ធជាជនជាតិអាល្លឺម៉ង់ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចខណៈដែលកំពុងដើរទេសចរណ៍ មុខសារមន្ទីរបឹងជើងឯក ហើយ ជិះរត់ ដោយសារទូរស័ព្ទភ្ជាប់ប្រព័ន្ធGPS ជាឱកាសម្ចាស់ជិះដេញតាមពីក្រោយ រហូតដល់កន្លែងលក់ នៅផ្លូវជាតិលេខ៣ បុរីប៊ុនហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាម ទាន់ ភ្លាម ជនសង្ស័យ ឡើងម៉ូតូគេចខ្លួនបាត់បានតែទូរស័ព្ទមកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង ៣០ នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិត នៅច្រកចូល សារមន្ទីរ បឹងជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

ជនរងគ្រោះ២នាក់ ប្តីប្រពន្ធ ជាជន ជាតិ អាល្លឺម៉ង ចូលមកប្រទេសកម្ពុជា ជាទេស ចរណ៍ ។ ចំណែកទូរស័ព្ទ ដែលជនសង្ស័យឆក់យក ម៉ាក IPHONE 6 ពណ៌ស ។

ប្រភពព័ត៍រមានបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់ប្តីប្រពន្ធបាននាំគ្នាមកដើរទេសចរណ៍នៅសារមន្ទីរ បឹងជើងឯក ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមិនចាំស្លាកលេខមកក្បែរហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដែរពីជនរងគ្រោះហើយបានហើយព្យាយាមជិះរត់តាំងពីចំណុចកើតហេតុខណ្ឌដង្កោរហូតមកដល់ចំណុចបុរីប៊ុនហួ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យទើបជនរងគ្រោះដេញមកដល់តែជនរងគ្រោះទុកទូរស័ព្ទចោលរួចរត់គេចខ្លួនបាត់។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ចុះមកដល់ចំណុចកើតហេតុហើយនាំជនរងគ្រោះទៅបុស្តិ៍រដ្ឋបាលចោមចៅដាក់ពាក្យបណ្តឹងបន្ថែមដើម្បីកំណត់មុខសញ្ញាងារស្រួលតាមចាប់ជនសង្ស័យមកដាក់ទោសតាមច្បាប់ចំណែកទូរស័ព្ទសមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញផងដែរ ៕

image1 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print