សម្តេចតេជោ៖ មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍ ទើបធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនជឿនលឿនទៅមុខ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែង និងផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសបុកកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ថា «មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍទើបធ្វើអោយប្រទេសជាតិយើងរីកចម្រើនជឿនលឿនទៅមុខ» ។

សម្តេចបានថ្លែងថា៖ «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់ ដោយជោគជ័យកាលពីម្សិលមិញគឺ (១៣វិច្ឆិកា -១៥វិច្ឆិកា ២០១៦) គឺបានបង្ហាញអោយយុវជនកម្ពុជា ក៏ដូចជាទេសចរណ៍បរទេសបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង។

ប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានសប្បាយរីករាយ និងមានមោទនៈភាពបំផុតចំពោះការរីកចម្រើនរបស់ ប្រទេសយើងសព្វថ្ងៃនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងជោគជ័យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំបំផុតនៃ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍទើបធ្វើអោយប្រទេសជាតិយើងរីកចម្រើនជឿនលឿនទៅមុខដែលផ្តល់ឱកាសគ្រប់យ៉ាងដល់ប្រជាពលរដ្ឋបានកសាងសង្គមគ្រួសារអោយកាន់តែរីកចម្រើនទៅព្រមគ្នា។ កម្ពុជាត្រូវតែមានសន្តិភាពជានិច្ចនិរន្តរ៍» ៕

...

q1 q2 q3 q4 q5 q6 q7 q8 q9 q10 q11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print