រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អាជ្ញាធររាជធានីប្រមូលសំរាមជាង៦០០តោន

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល០៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ក្រុមហ៊ុនប្រមូលសំរាម សហការគ្នាអនុវត្តផែនការចុះប្រមូលសំរាមបានជាង ៦៦៩ តោន ។

លោក ម៉ៅ កុលម៉ារឌី នាយកទីចាត់ការគ្រប់គ្រងកាកសំណល់រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥ វិច្ឆិកានេះថា៖ រយៈ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ការប្រមូលសំរាមរបស់ ស៊ីនទ្រីទទួល បានការវាយតំលៃនិងកោតសរសើរពីគណកម្មាធិការរៀបចំបុណ្យនិងមហាជនច្រើន ដោយកម្មករប្រមូលសំរាមអនុវត្តតាមម៉ោងពេលបានល្អដោយថ្ងៃទី១ប្រមូលសំរាមបាន១៨៣តោន។

លោកបន្តថាសម្រាប់ថ្ងៃទី០៣ ដោយមានកំណើនមនុស្សច្រើន សំរាមបានកើនឡើងទ្វេរដង មាន៤៥១តោន លើសថ្ងៃទីមួយនិងទី០២ចំនួន ៦៨តោនស្មើនិង៣៨ភាគរយដែលការកើនឡើងនេះ កម្មករប្រមូលមិនទាន់ដោយសារមានរថយន្ត រ៉ឺម៉កកង់៣និងតូបលក់ដូរតាមដងផ្លូវ ដែលជាឧបសគ្គដល់ការប្រមូលសំរាមមិនបានល្អមានការយឺតយ៉ាវ។

លោកបញ្ជាក់ថា៖ ឆ្នាំនេះការងារអនាម័យ ធ្វើបានល្អប្រសើរជាង ឆ្នាំមុនៗ គឺដោយយើងបានដាក់ធុងសំរាម កញ្ឆេសំរាមបានច្រើន ។ថ្ងៃចុងក្រោយនេះយើងខិតខំបន្តទៀត ដោយដកពិសោធន៏ពីថ្ងៃទី១ ទី២ កែលម្អរ ឆាប់ចល័តកម្លាំង និងមធ្យោបាយដែលចកតាមផ្លូវ ធ្វើយ៉ាងណា បោសសំអាតប្រមូលបាន ទាន់ពេល។

លោក ខៀវ វុទ្ធី អ្នកប្រតិបត្តិចុះប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រីបានបញ្ជាក់ថា ការប្រមូលសំរាមរយៈពេលបីថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអំទូក នេះ កម្មករចុះប្រមូលគោរពផែនការនៅថ្ងៃទី១ មាន១៨៣តោន ថ្ងៃទីពីរ ២៥១តោននិងថ្ងៃចុងក្រោយប្រហែលថ្ងៃទីបី ២៣៥ តោន សរុបទាំងបីថ្ងៃ៦៦៩តោន។ លោកបន្តថា អ្វីដែលជាឧបសគ្គធ្វើមិនបានស្អាតល្អ គឺបណ្តាលមកពីបញ្ហាសណ្តាប់ធ្នាប់ ការចត ការតាំងដាក់លក់ទីនិញនៅតាមដងផ្លូវធ្វើឲ្យអ្នកបោសសំអាតពិបាកប្រមូល ដែលទាំងនេះបង្កឲ្យមានការរាំងស្ទះនិងយឺតយ៉ាវ។ម្យ៉ាងទៀតបណ្តាលមកពីអ្នកកល់ដូរមិនបានវេចខ្ចប់ទុកដាក់ត្រឹមត្រូវ ធ្វើឲ្យសំរាមរាយប៉ាវប្រឈមក្នុងការប្រមូលជញ្ជូនដឹកចេញ។

សូមបញ្ជាក់ថា៖ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃក្នុងឆ្នាំ២០១៦នេះ អាជ្ញាធររាជធានី និងស៊ីនទ្រីមានកម្លាំងជិត៦០០នាក់និងរថយន្ត៥៦គ្រឿង រទេះអូស៤៩គ្រឿង ចែកជាពីរវេនពេលថ្ងៃចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង៣រសៀល វេនយប់ចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង៧ព្រឹក។ មានអ្នកបើកបរ២៥នាក់ អ្នកប្រមូលលកើប ៦២នាក់ អ្នកបោស៥៩នាក់ អ្នកអូសរទេះ២៤នាក់ ៕

img_7209img_72010img_7208 image3 image1-1image5

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print