បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំចុះដងត្រីក្នុងស្ទឹងរអិលជើងធ្លាក់ទឹកជ្រៅលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីរវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសម្នាក់បានផឹកស្រាស្រវឹងចុះដងត្រីក្នុងទឹកស្ទឹងបណ្ដាលឲ្យរអិលធ្លាក់ចូលទឹកជ្រៅលង់ទឹកស្លាប់ នៅស្រុកស្ទោង ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ទឹងស្ទោង ភូមិពន្លាជ័យ ឃុំបន្លាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ក្អាត ហ៊ីង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិឃុំខាងលើ បានផឹកស្រារួចចុះដងត្រីតែម្នាក់ឯងបណ្ដាលឲ្យធ្លាក់ទឹកលង់ស្លាប់ ។

ក្រោយពីសមត្ថកិច្ចធ្វើកុសល្យវិច័យរួច ពុំមានស្លាក់ស្នាមអ្វីផ្សេង ក៏ប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

img-20161115-wa0014

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print