គ្រូបង្រៀននៅវិទ្យាល័យហ៊ុន​សែនបល្ល័ង្គក្រុងស្ទឹងសែន ចាប់រំលោភសេពសន្ថវៈ​លើអនីតិជន​បានសម្រេច៤ដង

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក អិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបញ្ជាឲ្យសមត្ថកិច្ចចាប់គ្រូបង្រៀនម្នាក់នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្គក្រុងស្ទឹងសែនពីបទ ចាប់រំលោភសេពសន្ថវៈលើអនីតិជនបានសម្រេច៤ដង ក្រោយពីទទួលបណ្ដឹងពីម្ដាយជនរងគ្រោះកាលពីរសៀលថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០១៦។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលឪពុកម្ដាយក្មេងរងគ្រោះចេញទៅធ្វើការសំណង់ ឯម្ដាយចេញទៅលក់ដូររកស៊ីតិចតួចដើម្បីចិញ្ចឹមកូនៗក្នុងជីវភាពក្រីក្រ នោះជនល្មើសឆ្លៀតឱកាសចាប់រំលោភក្មេងបានសម្រេចរហូត៤ដងគឺថ្ងៃទី៧ ,៨ ,៩,និងថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយមកបានដឹងដល់ម្ដាយ ក៏ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចតែម្ដង។

តាមបណ្តឹងរបស់ម្តាយជនរងគ្រោះឈ្មោះ សន សុីលី អាយុ ៤១ ឆ្នាំ នៅភូមិពោធិបាក់ ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន កាលពីថ្ងៃទី១៥ខែវិច្ចិការឆ្នាំ២០១៦បានឲ្យដឹងថា មានអំពើរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ឈ្មោះ សន ចាន់ណាក់ ស្រី អាយុ ១២ ឆ្នាំជាសិស្សថ្នាក់ទី ៣ កាលពីថ្ងៃទី ៧,៨,៩ និងចុងក្រោយនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៦ នៅលើផ្ទះជនរងគ្រោះតែម្តង ។

ក្រោយពីទទួលពាក្យបណ្តឹង និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី ឃីម ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន បល្ល័ង្គ ក្រុងស្ទងសែន នៅម៉ោង ១៩និង២០ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ នេះតែម្តង ជនសង្ស័យនៅភូមិ-សង្កាត់ ជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យបានឆ្លើយសារភាពទទួលស្គាល់ ថាខ្លួនបានរំលោភកុមារីរងគ្រោះបាន ៤ ដង ដូចពាក្យបណ្តឹងពិតមែន ។

លោកញែម ឈុនលី អធិការក្រុងស្ទឹងសែនបានឲ្យដឹងថា ជនសង្ស័យនិងបញ្ជូនបន្ដទៅស្នងការនគរបាលខេត្តកំពង់ធំនៅរសៀលថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ២០១៦ថ្ងៃនេះដើម្បីចាត់ការបន្ដ៕

img-20161116-wa0073 img-20161116-wa0071 img-20161116-wa0072

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print