ដើរទៅមើលបងប្អូនគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូអ្នកប្រមឹកមកដល់បុកបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់នៅពេលដែលកំពុងឈរសួរនាំសមត្ថកិច្ចពីរឿងបងប្អូនគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ស្រាប់តែមានម៉ូតូ១គ្រឿងបានបើកយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកបណ្ដាលឲ្យបាក់ជើងម្ខាងរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះនេះ កើតឡើងកាលពីវេលាម៉ោងជាង០០និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌លឿងមយយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CK-0796 ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ៧០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។លុះ ពេលមកដល់ចំណុចកើតហេតុដោយសារផ្លូវងងឹតមើលមិនសូវច្បាស់ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-4266 ជិះតែម្នាក់ឯងដូចគ្នាខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលភ្លាមៗ ។

សាក្សីនិយាយឲ្យដឹងទៀតថា បន្ទាប់ពីម៉ូតូពីរគ្រឿងបុកគ្នារងរបួសរបួសទាំងសងខាងហើយ បងប្អូនអ្នកជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចបានមកដល់កន្លែងកើតហេតុ និងបានឈរនិយាយសួរនាំជាមួយសមត្ថកិច្ចដែលកំពុងសម្រួលចរាចរណ៍កណ្តាលផ្លូវ តែភ្លាមនោះស្រាប់តែមានបុរសស្រវឹងស្រាមិនសញគាល់ឈ្មោះម្នាក់ជិះម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ក្នុងល្បឿនលឿន មកដល់ចាប់ហ្រាំងមិនទាន់ក៏បុកជនរងគ្រោះ ដែលកំពុងឈរមើលបងប្អូនគ្រោះថ្នាក់ចរាចរណ៍នោះបណ្តាលឲ្យដួល បាក់ជើងឆ្វេងទៀត ហើយត្រូវបានដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅគ្លិនិកឯកជន រួមនឹងជនប្រមឹកដែលជិះម៉ូតូបុកគេនោះក៏រងរបួសស្រាលដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកដល់ បានវាស់វែងយកម៉ូតូទាំង៣គ្រឿង(ពីរករណី) រួមទាំងអ្នកបើកម៉ូតូម្នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំនិងរង់ចាំដោះស្រាយនៅពេលក្រោយ ៕

as-9

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print