ចេញពីមើលគេរាំធុងបាស់ជិះម៉ូតូមកផ្ទះត្រូវម៉ូតូបុកស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ សង្ឃឹមរស់តិចតួចបន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវក្បែរវត្តអូត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកអ៊ែប្លែត ពណ៌ខ្មៅ ពាក់ស្លាក់លេខតាកែវ 1A-6646 បើកបរដោយឈ្មោះ ឆែម តាកា ភេទ ប្រុសអាយុ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិ-សង្កាត់លេខ១ ក្រុងព្រះសីហនុ(មុខរោងចក្រញ៉ូស្តា)តាមបណ្តោយផ្លូវអូត្រេះ ក្នុងទិសដៅពីជើងទៅត្បូង។ បន្ទាប់មកក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1B-2201 ពីត្បូងទៅជើង បើកបរដោយឈ្មោះ វ៉ាន់ ឆៃភេទ ប្រុសអាយុ១៥ឆ្នាំ មានមុខរបរកម្មកជាកូនកំព្រាឪពុកម្តាយមានទី លំនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូម៉ាកAir Blackស្លាប់នៅកន្លែងកើតហេតុ  ចំណែកម្ចាស់ម៉ូតូហុងដារងរបួសធ្ងន់ សង្ឃឹមរស់តិចតួចត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេក។

ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ចំពោះសាកសពត្រូវសមត្ថកិច្ចប្រគល់ជូនប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី៕

kps-3 kps-2 kps-1

ដោយ៖ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print