សពស្ត្រីចងខ្សែរុំនឹងភួយនៅគំនរសំរាម ស្គាល់អត្តសញ្ញាណហើយ ធ្វើការនៅ55Club

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងក្រុមគ្រួសារនៃសពបានស្គាល់អត្តសញ្ញាណហើយ មានឈ្មោះ កែវ បញ្ញា អាយុ២១ឆ្នាំ មុខរបរធ្វើការនៅ55Club ម្តុំចតុមុខ ស្នាក់នៅភូមិក្បាលថ្នល់ សង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យ ហើយនៅលើខ្លួនសាកសពមានស្នាមរិត.ក។

គួរបញ្ជាក់ថា សពស្ត្រីរងគ្រោះខាងលើត្រូវបានអ្នកករើសអេតចាយបានប្រទះឃើញចងខ្សែរុំនឹងភួយយកមកបោះចោលជាមួយគំនរសំរាម មិនដឹងស្លាប់តាំងពីពេលណាទេ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រជាពលរដ្ឋនៅទីនោះបានបង្ហើបថា ស្ត្រីដែលត្រូវគេរុំនឹងភួយយកមកពោះចោលនៅគំនរសំរាមនេះ សង្ស័យជាអំពើឃាតកម្ម ឬរំលោភហើយសម្លាប់រួចយកមកបោះចោលតែម្តង៕

seyha-4 seyha-5 seyha-2 seyha-1 seyha-3

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print