ក្រុម ISIS សម្លាប់ពលរដ្ឋរាប់សិបនាក់នៅទីក្រុងម៉ូស៊ូលដើម្បីរារាំងការវាយប្រហារពីទាហានអុីរ៉ាក់

ចែករំលែក៖

ក្រុម ISIS បានសម្លាប់មនុស្សជាច្រើននៅទីក្រុងម៉ូស៊ូល ប្រទេសអុីរ៉ាក់់ដោយពួកគេចោទប្រកាន់តែពលរដ្ឋទាំងនោះបាន សហការជាមួយកម្លាំងទាហានអុីរ៉ាក់់់វាយ ប្រហារចូលទីក្រុងម៉ូស៊ូល។

ប្រភពព័ត៌មានបានឲ្យដឹងថាក្រុមISIS បានប្រើប្រាស់ពលរដ្ឋរស់នៅទីក្រុងម៉ូស៊ូល ធ្វើជាចំណាប់ខ្មាំងហើយសម្លាប់ជាបន្ត បន្ទាប់នៅពេលដែលកម្លាំងទាហានអុីរ៉ាក់់់វាយលុកចូល។ រយៈពេលជាង៤សប្តាហ៍ កន្លងមកក្រោយទាហានអុីរ៉ាក់់់វាយប្រហារទៅលើទីក្រុងនេះ ក្រុមISIS បានប្រើប្រាស់ពលរដ្ឋធ្វើជាខែលការពារ។

យុទ្ធនាការវាយប្រហារទៅលើទីតាំង របស់ក្រុមISISចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែតុលា មកទល់ពេលនេះគឺជាសកម្មភាពវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មាន។ កម្លាំងទាហានប្រឆាំងក្រុមISIS បានសំដៅ ទៅលើទីតាំងរបស់ក្រុមភេរវ កម្មនៅភាគខាងកើតទីក្រុង ម៉ូស៊ូលក្នុងការ វាយប្រហារ។ ដើម្បីតបតនឹងកម្លាំងទាហាន អុីរ៉ាក់់់ក្រុមភេរវកម្មបានបើកការវាយឆ្មក់ដោយបានវាយប្រហារគ្រាប់បែកអត្តឃាតទៅលើកងកម្លាំងអុីរ៉ាក់់់។

កាលពីថ្ងៃទី១៥ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងមហាផ្ទៃអុីរ៉ាក់់់លោកSaad Maan បាន ឲ្យដឹងថាកម្លាំងទាហានអុីរ៉ាក់់់នៅភាគខាងកើតដែលមានរថក្រោះយន្តហោះចម្បាំងបានវាយប្រហារដណ្តើមការគ្រប់គ្រងពី ក្រុមISIS នៅតំបន់នោះ។

មន្ត្រីអុីរ៉ាក់់បានឲ្យដឹងថាក្រុមទាហានISISបានប្រើប្រាស់ពលរដ្ឋជាង១លាននាក់នៅទីក្រុងម៉ូស៊ូលធ្វើជាខែលការពារហើយ ក្រុមខ្មាន់កាំភ្លើងភេរវកម្មបានលាក់ខ្លួននៅក្នុងផ្ទះពលរដ្ឋដោយបើកការបាញ់ប្រហារពីលើដំបូលផ្ទះពលរដ្ឋទៅលើកម្លាំងទាហាន អុីរ៉ាក់់។

គិតមកទល់ពេលនេះទាហានអុីរ៉ាក់់់ បានបណ្តេញក្រុមភេរវកម្មប្រមាណពី៥-៦ពាន់នាក់ចេញពីតំបន់ដែលពួកគេធ្លាប់គ្រប់គ្រងពីមុន។ អុីរ៉ាក់់បានដាក់ពង្រាយទាហានប្រមាណ១សែននាក់ក្នុងការវាយប្រហារខាងលើ ក្នុងនោះមានទាហានក្រុមជនជាតិឃើដផងដែរ។ អ្នកនាំពាក្យក្រសួង ការពារជាតិអុីរ៉ាក់់់បានឲ្យដឹងថាមកទល់ ពេលនេះមានទាហានISIS ៩៥៥នាក់ត្រូវ សម្លាប់ និង១០៨នាក់បានចាប់ខ្លួននៅ ភាគខាងត្បូង។

ជាមួយគ្នានោះក្រុមISISបានប្រកាសថាបានសម្លាប់ទាហានរដ្ឋាភិបាល៤១២ នាក់ផងដែរនៅសប្តាហ៍ចុងក្រោយនេះ។

នៅក្នុងដំណើរប្រតិបត្តិការប្រយុទ្ធ បណ្ដេញពួកISIS ឲ្យចេញពីទីក្រុងម៉ូស៊ូល ស្ថិតនៅក្នុងសប្ដាហ៍ទី៤ ហើយឥឡូវនេះ ការប្រយុទ្ធបានចូលទៅដល់ក្នុងទីក្រុង ដែលធ្វើឲ្យជនស៊ីវិលជាច្រើនកំពុងរង របួស និងប្រឈមមុខនឹងសេចក្តីស្លាប់ ទាំងការវាយប្រហារតាមអាកាស និងលើ ដីដោយគ្មានផ្លូវអាចគេចខ្លួនចេញពី ក្រុងបានព្រោះតែពួកISIS រារំាងទុកធ្វើ ជាខែលការពារ។

ពិតណាស់ ក្នុងពេលកន្លងទៅថ្មីៗនេះ អង្គការសហប្រជាជាតិ បាននិយាយដោយ ជំនឿថា ពួកISIS បានកេណ្ឌប្រមូលយក ជនស៊ីវិលស្លូតត្រង់រាប់ម៉ឺននាក់ឲ្យនៅក្នុង ទីក្រុងម៉ូស៊ូល ដើម្បីទុកធ្វើជាខែលការពារ ពីការវាយប្រហាររបស់កម្លាំងសម្ពន្ធមិត្ត ហើយជនស៊ីវិលជាច្រើនទៀតត្រូវ ISIS សម្លាប់ដោយចោទថាជារនុកក្នុង។

យោងតាមការចុះផ្សាយរបស់ Ibtimes ជនស៊ីវិលជាច្រើនបាននិយាយថាគ្រោះ ថ្នាក់ដ៏ធំបំផុតរបស់ពួកគេគឺការវាយប្រហារ តាមអាកាសរបស់យន្តហោះចម្បាំងសម្ពន្ធ មិត្ត និងការបាញ់កាំភ្លើងធំរបស់ក្រុមអ៊ិស្លាម ជ្រុលនិយម៕

is

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print