មេកាងនិងប៉ាវល្បែងក្នុងរាជធានី២នាក់កំពុងរៀបចំជើងព្រួលយកលុយទប់ទល់ស្ថាប័ន បង្រ្កាបល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ៖ ខណៈដែលសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យអាជ្ញា ធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានវិធានការបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបាន ហើយក្នុងនោះគ្រោងបង្កើតឲ្យ មាននាយកដ្ឋានបង្ការបង្រ្កាបល្បែងស៊ី សងផងនោះស្រាប់តែថ្មីៗនេះក្រុមមេបននិងអ្នកកាងបនល្បែងក្នុងរាជធានីភ្នំពេញ២នាក់កំពុងជ្រួលជ្រើមរត់ការទប់ជើងគ្រែឲ្យមេៗបនល្បែងកន្ទុយលេខជាច្រើនក្នុងរាជធានីដើម្បីបានលេងតាមសម្រួលជាថ្នូរនឹងលុយរាប់ម៉ឺនដុល្លារដោយពួកគេអះ អាងថា គេយកលុយនេះទៅរត់ការជាមួយ សមត្ថកិច្ចថ្នាក់លើ ជាពិសេសសមត្ថកិច្ច រាជធានីភ្នំពេញតែម្តង ព្រោះក្រុមខ្លួនជា មនុស្សស្និទ្ធនឹងថ្នាក់លើទាំងនោះ ។

ប្រភពព័ត៌មានសម្ងាត់មួយបានឲ្យដឹងថា មេបនល្បែងកន្ទុយលេខទាំងនោះអ្នកខ្លះក្លាយជាឧកញ៉ាដោយសារតែបើកទីតាំង កត់កន្ទុយលេខពេញរាជធានីភ្នំពេញហើយ ឥឡូវនេះមេកាងប៉ាវល្បែងស៊ីសង២នាក់ទៀតគឺឈ្មោះខឹល ហៅផេង និងកូនជឹង ជំនិតម្នាក់ទៀតឈ្មោះ គីម ហ័ង កំពុងយក ខ្លួនពាំងដោយអះអាងថា ពួកខ្លួនជាអ្នករត់ការជាមួយថ្នាក់លើ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀត ថា ប៉ុន្មានថ្ងៃមុននេះឈ្មោះ គីម ហ័ង ជាអ្នក កាង និងរត់ការជាមួយថ្នាក់លើបានរាយ ការណ៍ប្រាប់មេល្បែងកន្ទុយលេខធំៗនៅភ្នំពេញថា ខ្លួនគេធានារត់ការជាមួយសមត្ថកិច្ចដោយនិយាយថា« ឲ្យតែមានលុយខ្ញុំ ធានាឲ្យទាំងអស់អង្គុយចាំតែកត់ទៅប៊ិច និងក្រដាសខ្ញុំជាអ្នកចេញ ។ ចំពោះអ្នក កាសែត៥ពាន់ ១ម៉ឺនរៀលយើងចេញឲ្យ គេទៅ។ ដោយឡែកសមត្ថកិច្ចក្រុងខ្លួនគេ (គីម ហ័ង)ជាអ្នកធានាទាំងអស់កុំភ័យ!»។

នេះជាល្បិចរកស៊ីរបស់អ្នកប៉ាវល្បែងស៊ីសងទាំង២នាក់នេះបន្ទាប់ពីពួកគេចាត់ទុកថា ខ្លួនគេជាអ្នកប៉ាវបនល្បែងចំណាត់ថ្នាក់កំពូលនិងជាប្អូនធម៌មេៗសមត្ថកិច្ចនិង ជាកូនធម៌មេៗអាជ្ញាធរនៅក្នុងរាជធានីមួយ ចំនួនដើម្បីកើបលុយពីល្បែងស៊ីសងជា ពិសេសល្បែងកន្ទុយលេខក្នុងមួយខែៗ រាប់សឹបម៉ឺនដុល្លារនោះ។

ពេលបានដឹងពីចំណាត់ការរបស់មេកាង ល្បែងយ៉ាងនេះទើបគេចាត់ទុកថា បទ បញ្ជារបស់សម្តេចក្រឡាហោម ស ខេង អាចនឹងគ្មានប្រសិទ្ធភាពប្រសិនបើអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់មូលដ្ឋានទាំងនោះ កំពុងប្រឹងប្រមូលប្រយោជន៍ពីមេប៉ាវបនល្បែងទាំងនេះ និងអាចបង្កើតឲ្យមានបទ ល្មើសនៅក្នុងមូលដ្ឋានដូចជាករណីឆក់ ប្លន់ បាញ់សម្លាប់ អំពើហិង្សាលួចកាប់ សម្លាប់ដោយសារសកម្មភាពបទល្មើសទាំង នេះផ្តើមចេញពីប្រភពនៃបនល្បែងស៊ីសង ក៏ដូចជាប៉ះពាល់ដល់គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពនិងបទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង ដែល ទើបនឹងដាក់ចេញថ្មីៗនេះ។

ទាក់ទិននឹងប្រភពព័ត៌មានខាងលើនេះ នគរវត្តមិនអាចសុំការបំភ្លឺពីមេនិងអ្នកកាងល្បែងទាំងនេះបានទេកាលពីម្សិលមិញនេះព្រោះគ្មានលេខទូរស័ព្ទ ៕

1111-copy

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print