ខ្លឹមសារនៃជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក ដូណាល់ ត្រាំ ជាមួយ ពូទីន, ស៊ី ជីនពីង

ចែករំលែក៖

កាលពីថ្ងៃទីទី១៤ ខែវិច្ឆិកា លោក ដូ ណាល់ ត្រាំ បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដោយភាគីទាំងពីរបានយល់ព្រមឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរឡើងវិញ។

សារព័ត៌មាន AFP បានផ្សាយថា តាមប្រភពព័ត៌មានពីវិមានប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ជូនពរលោកដែលបានជាប់ ឆ្នោត។ ក្រៅពីនេះភាគីទាំងពីរក៏បានពិភាក្សា លើបញ្ហាសំខាន់ៗនៅក្នុងទំនាក់ទំនងអាមេ រិក-រុស្ស៊ី។ ជាមួយគ្នានោះភាគីទាំងពីរក៏លើក ឡើងពីបញ្ហាប្រឆាំងក្រុមភេរវកម្មផងដែរ។

លោក ពូទីន បានបង្ហាញសុទិដ្ឋិនិយមនៅក្នុងការចរចាជាមួយរដ្ឋាភិបាលថ្មីអាមេរិកពឹងផ្អែកទៅលើការគោរពគ្នាទៅវិញទៅមកមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ ប្រទេសទាំងពីរ។ នេះជាការសន្ទនាលើកទី១រវាងរុស្ស៊ីនឹងអាមេរិកក្រោយលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។

ក្នុងពេលជាមួយគ្នានេះដែរ វិមានប្រធានា ធិបតីរុស្ស៊ីបានលើកឡើងថា គោលនយោ បាយការបរទេសរបស់លោក ដូណាល់ ត្រាំ ដូចទៅនឹងគោលនយោបាយការបរទេស របស់រុស្ស៊ី។ ទាំងនោះហើយដែលអាចធ្វើឲ្យទំនាក់ទំនងរុស្ស៊ី-អាមេរិកនឹងល្អប្រសើរឡើងវិញក្រោយលោកត្រាំកាន់អំណាច។

ជាមួយគ្នានោះប្រធានាធិបតីចិន និង លោក ដូណាល់ ត្រាំ ពិភាក្សាគ្នាតាមទូរស័ព្ទ ជុំវិញទំនាក់ទំនងចិន-អាមេរិកផងដែរ។ នៅថ្ងៃចន្ទ ទី១៤ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ អំពីទំនាក់ទំនង រវាងចិននឹងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនានោះ លោក ស៊ី ជីនពីង បានអបអរសាទរចំពោះ លោក ត្រាំ ដែលបានទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក និងបានសម្តែងចេតនាចង់ធ្វើការជាមួយលោក ដូណាល់ ត្រាំ ផងដែរ។

លោក ស៊ី ជីនពីង បានឲ្យដឹងទៀតថា ចាប់តំាងពីប្រទេសទំាងពីរបង្កើតចំណងទាក់ទងផ្លូវការក្នុងរយៈពេល៣៧ឆ្នាំមកនេះទំនាក់ទំនងទ្វេភាគីគឺមានការកើនឡើង ជាបន្តបន្ទាប់, ការនាំមកនូវផលប្រយោជន៍ ជាក់ស្តែងជូនប្រជាជននៃប្រទេសទំាងពីរ និងការនាំមកនូវស្ថិរភាព វិបុលភាព និង សន្តិភាពជូនតំបន់ និងពិភពលោកទំាង មូល៕

donald-trump2 putin-vladimir xi-jinping trump-putin trump-jinping

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print