បញ្ជូនសំណុំរឿងហិង្សាលើកញ្ញា ពេជ្រ អាវីហ្សា ឲ្យសាលាដំបូងជាអ្នកសម្រេចសេចក្តីចុងក្រោយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុបានផ្តល់ ដំណឹងតាមប្រព័ន្ធ WhatsApp មកថា គូជម្លោះដោយហិង្សារវាងលោក គៀង ហេង នឹងកញ្ញា ពេជ្រ អាវីហ្សា ត្រូវបានកម្លាំងជំនាញនាំខ្លួនយកមកស្នងការដ្ឋាននៅវេលាម៉ោង១១ព្រឹកហើយ។

លោកស្នងការបានបញ្ជាក់ថា ចំណាត់ ការរបស់ជំនាញមិនអាចធ្វើបានដោយតក់ ក្រហល់ដូចសារព័ត៌មាននោះទេ ទោះជា ជនរងគ្រោះមិនបានដាក់ពាក្យប្តឹងយ៉ាងណាក៏ដោយក៏នេះជាបទល្មើសព្រហ្មទណ្ឌ។

ទោះជាស្ថិតនៅក្នុងចំណាត់ការបែបណាក្តីពេលនេះប្រជាពលរដ្ឋបានសាទរដោយម្នាក់ៗលើកឡើងថា ត្រូវតែអនុវត្ត ច្បាប់ជាដាច់ខាតកុំឲ្យមនុស្សមានអំណាចមានលុយកាក់ធ្វើបាបអ្នកទន់ខ្សោយក្រីក្រ ជាបន្តទៀត ។

មន្ត្រីអ្នកច្បាប់នៅសាលាដំបូងខេត្តព្រះសីហនុម្នាក់មិនបញ្ចេញឈ្មោះបានបង្ហើបថា សំណុំរឿងនេះជាបទល្មើសព្រហ្មទណ្ឌ ពិតប្រាកដទោះបីជនរងគ្រោះមិនប្តឹងក៏ ដោយក៏ជនសង្សយ័នៅតែជាប់បណ្តឹងអាជ្ញា ជាដាច់ខាតមិនអាចគេចផុតពីសំណាញ់ ច្បាប់នោះទេ ដូច្នេះការអនុវត្តច្បាប់របស់ សមត្ថកិច្ចជំនាញពេលនេះគឺត្រឹមត្រូវ។

គួរបញ្ជាក់ថា ភាគីជម្លោះរវាងកញ្ញាពេជ្រ អាវីហ្សា នឹងលោក គៀង ហេង ត្រូវបាន នគរបាលស្រាវជ្រាវរកឃើញកំពុងស្នាក់នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុនៅ ឡើយទើបនគរបាលអនុវត្តនីតិវិធីនាំខ្លួន មកស្នងការដ្ឋានបានដោយសុវត្ថិភាព។ នៅ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចាប់ផ្តើមសួរចម្លើយជាបណ្តើរៗហើយដើម្បីចាត់ការតាមនីតិវិធី។

ទន្ទឹមគ្នានឹងសាធារណជនកំពុងចែកចាយបន្តករណីអំពើហិង្សាដ៏ធ្ងន់ធ្ងរលើ កញ្ញា ពេជ្រ អាវីហ្សា ហើយធ្លាយព័ត៌មាន ថា ជនរងគ្រោះ និងជនបង្កបានសម្រប សម្រួលគ្នានោះ លោក គឹម សន្តិភាព អ្នក នាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា ការ សម្របសម្រួលហ្នឹងពុំអាចបញ្ចប់នីតិវិធី រឿងព្រហ្មទណ្ឌបានទេ។

លោក គឹម សន្តិភាព បានផ្ញើសារទៅ កាន់ក្រុមអ្នកសារព័ត៌មាន និងសាធារណ ជនកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា «ខ្ញុំសូមបញ្ជាក់ជូនថា ករណីបង្កហិង្សា ទាំងនេះជាករណីព្រហ្មទណ្ឌដែលស្ថាប័ន អយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ ព័ន្ធកំពុងចាត់វិធានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីឈានដល់ការផ្តន្ទា ទោសជនល្មើសតាមច្បាប់ ។ ការសម្របសម្រួលសំណងជាផ្នែកមួយនៃដំណោះស្រាយផ្ទាល់រវាងភាគីទាំង២តែពុំអាចផ្អាកឬបញ្ចប់នីតិវិធីក្នុងរឿងព្រហ្មទណ្ឌបាននោះទេ»។

លោក គឹម សន្តិភាព បានអះអាងថា ការណ៍ដែលជនរងគ្រោះមិនសហការជា មួយស្ថាប័នអយ្យការ និងសមត្ថកិច្ចបាន បង្កផលវិបាកដល់ការស៊ើបអង្កេត ប៉ុន្តែ ទោះជាយ៉ាងណាលោកថា ការអនុវត្តតាមនីតិវិធីកំពុងតែដំណើរការទៅមុខ ។

មហាជនខកចិត្តការសម្រួលក្រៅរបងតុលាការ របស់ ពេជ្រ អាវីហ្សា

មហាជនពិសេសអ្នកសិល្បៈបានថ្លែង ការរិះគន់ និងខកចិត្តខ្លាំងក្រោយពីតារា សម្តែងកញ្ញា ពេជ្រ អាវីហ្សា សម្រេច ចិត្តជ្រើសរើសយកផ្លូវសម្របសម្រួលក្រៅ ប្រព័ន្ធតុលាការដោយមិនទាមទារយក យុត្តិធម៌។ ការរិះគន់ក៏ព្រោះតែមហាជននិង អ្នកសិល្បៈមិនចង់ឲ្យករណីនេះក្លាយជាគំរូមិនល្អសម្រាប់អ្នកប្រព្រឹត្តរំលោភបំពាន ចំពោះជនរងគ្រោះពិសេសលើស្ត្រីភេទរស់នៅក្រៅសំណាញ់ច្បាប់នោះ។

តាមរយៈការបង្ហោះសារលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកគណនីឈ្មោះ Hea Heng ដែលគេស្គាល់ថាជាគណនី របស់លោក គៀង ហេង ជាប្អូនថ្លៃលោក ឧកញ៉ា ទ្រី ភាព និងជាអតីតសង្សារកញ្ញា ពេជ្រ អាវីហ្សា បានលើកឡើងថា ភាគីទាំងសងខាងសម្របសម្រួលគ្នារួចរាល់ហើយ ដោយគ្មានការប្ដឹងផ្ដល់គ្នាទេ។

សារនេះបានបង្កើតឲ្យមានការរិះគន់ខ្លាំងៗពីសំណាក់មហាជនពិសេសពីអ្នក រស់នៅក្នុងចង្កោមសិល្បៈព្រោះតែអំពើ ហិង្សាវាយដំ និងប្រមាថលោក គៀង ហេង លើអតីតសង្សាររបស់ខ្លួនគឺកញ្ញា ពេជ្រ អាវីហ្សា បានឆ្លុះបញ្ចាំងពីការប្រើអំណាច និងរំលោភបំពានទៅលើស្ត្រីយ៉ាងធ្ងន់ធ្ងរ មិនគួរឲ្យកើតមានក្នុងសង្គមហើយទង្វើនេះជាបទព្រហ្មទណ្ឌ បែរជាជនប្រព្រឹត្តមិន គួររួចផុតពីសំណាញ់ច្បាប់នោះទេ ។

នៅក្នុងសំណេរដែលបានបង្ហោះតាម បណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក គៀង ហេង បាន សរសេរថា «នៅថ្ងៃនេះដែរគ្រួសារខ្ញុំ និង ក្រុមគ្រួសាររបស់អូនម៉ី (ឈ្មោះហៅក្រៅ របស់ ពេជ្រ អាវីហ្សា) គឺបានយល់ព្រម សម្របសម្រួល និងទទួលខុសត្រូវគ្រប់រឿង ដែលកើតឡើងដោយគ្មានការប្ដឹងផ្ដល់គ្នា អ៊ីចឹងហើយសូមបណ្ដាសារព័ត៌មានទាំង អស់សូមជ្រាបនិងបងប្អូនសិល្បៈជ្រាបផងដែរ ព្រោះរឿងខ្ញុំ និងអូនម៉ី ត្រូវបានបញ្ចប់ ហើយ ។ ដូច្នេះហើយសូមបងប្អូនគួរតែឈប់បន្តការ Share (ចែករំលែក) ព្រោះ រឿងរបស់កញ្ញាម៉ី និងលោក ហេង ត្រូវ បានបញ្ចប់ហើយ សូមអរគុណ!»។

យោងតាមបទសម្ភាសន៍ចុងក្រោយ តារាសម្ដែងកញ្ញា ពេជ្រ អាវីហ្សា បានអះ អាងថា លោក គៀង ហេង ជាប្អូនថ្លៃលោក ឧកញ៉ា ទ្រី ភាព និងជាអតីតគូសេ្នហ៍បានយល់ព្រមបែកគ្នាជាមួយនាងដោយសន្តិ វិធី ។ នៅលើគណនីផ្ទាល់ខ្លួនរបស់លោក គៀង ហេង ក៏បានប្រកាសថា លោកយល់ ព្រមផ្ដល់សេរីភាពឲ្យនាងដោយឈប់តាមរំខានបន្តទៀតផងដែរ ។

NKD-36x6_outline

កញ្ញា ពេជ្រ អាវីហ្សា និយាយប្រាប់អ្នក សារព័ត៌មានថា ជម្រើសចុងក្រោយរបស់ នាងនិងក្រុមគ្រួសារគឺសម្រេចមិនប្ដឹងនោះទេក្រោយពីអតីតសង្សារយល់ព្រមដោះលែងនាងឲ្យមានសេរីភាព ហើយនាងគ្មានអ្វីសប្បាយចិត្តជាងទទួលបានសេរីភាព វិញនោះទេ។ នាងបញ្ជាក់ថា នាងមិនត្រូវ ការសំណងអ្វីទាំងអស់ដោយសារតែនាងចង់បានលទ្ធផលមួយគត់គឺមានសេរីភាពពីអតីតគូស្នេហ៍ ។

សិល្បករម្នាក់ដែលថ្លែងដោយមិន បញ្ចេញឈ្មោះបានលើកឡើងថា អ្នក សិល្បៈស្ទើរគ្រប់គ្នាបានបង្ហាញក្តីអាណិត និងជំរុញឲ្យនាងរើបម្រះ និងតស៊ូតតាំងជាមួយនឹងការស្វែងរកយុត្តិធម៌ ប៉ុន្តែពួកគេ ខកចិត្តនិងខ្មាសអៀនចំពោះខ្លួនឯងព្រោះតែម្នាក់ៗខិតខំចែករំលែក និងបញ្ចេញ ទស្សនៈប្រឆាំងនឹងការរំលោភបំពានលើ រាងកាយយ៉ាងធ្ងន់ធ្ងរមកលើសិល្បករដូចសត្វធាតុ។ ប្រភពបន្តថា ករណីហិង្សាវាយ ដំធ្ងន់ធ្ងរលើនាង ពេជ្រ អាវីហ្សា គឺជាបទល្មើសព្រហ្មទណ្ឌដែលមិនអាចសម្រប សម្រួលបាន ប៉ុន្តែមិនដឹងទេថាមូលហេតុអ្វីដែលធ្វើឲ្យពេជ្រ អាវីហ្សា ជ្រើសរើសយក ផ្លូវសម្របសម្រួល ។

ប្រធានសមាគមសិល្បៈលោក សុះ ម៉ាច បញ្ជាក់ថា លោកសោកស្ដាយ និងអាណិតនៅពេលបានឮដំណឹងជុំវិញករណីប្រើ អំពើហិង្សាវាយដំលើកញ្ញា ពេជ្រ អាវីហ្សា។ ទោះជាយ៉ាងណា ពេលនេះលោកមិនទាន់ ទទួលដំណឹងថា នាងនឹងដាក់ពាក្យបណ្ដឹង ឬយ៉ាងណានៅឡើយទេប៉ុន្តែសមាគម សិល្បៈនឹងចាំជួយនាងគ្រប់ពេល ព្រមទាំង ផ្តល់មេធាវីបើនាងត្រូវការ ព្រោះក្នុងនាមជាអ្នកសិល្បៈដូចគ្នា ។

គួរបញ្ជាក់ថា តារាសម្ដែង ពេជ្រ អាវីហ្សា ត្រូវបានគេបញ្ចេញរូបថតរបស់នាងព្រោងព្រាតក្រោយពីនាងទទួលរងអំពើហិង្សា កាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ក្នុងក្លិបកម្សាន្តមួយនាខេត្តព្រះសីហនុ។ អ្នកប្រព្រឹត្តត្រូវបានគេស្គាល់ថា ជាអតីត គូស្នេហ៍មានឈ្មោះថា គៀង ហេង និងជា ប្អូនថ្លៃឈ្មួញឈើឧកញ៉ា ទ្រី ភាព។ នេះ មិនមែនជាអំពើហិង្សាដំបូងទេដែលនាង ទទួលរងការវាយដំពីអតីតសង្សារហើយចុង ក្រោយនេះគឺកាន់តែមានសភាពធ្ងន់ធ្ងរ។ ចុងក្រោយនៃអំពើហិង្សាមកលើនាងត្រូវបានសម្រួលក្រៅរបងតុលាការ ប៉ុន្តែត្រូវ បានរងការរិះគន់ពីមហាជនព្រោះតែយោងតាមផ្លូវច្បាប់ករណីវាយដំនេះឃើញថា ជាបទល្មើសព្រហ្មទណ្ឌទោះជាជនរងគ្រោះ មិនហ៊ានប្ដឹងដោយសារភ័យខ្លាច ឬព្រម ទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការក៏ដោយគឺព្រះរាជអាជ្ញា និងនគរ បាលព្រហ្មទណ្ឌមានសិទ្ធិប្ដឹង និងបន្តធ្វើ ចំណាត់ការតាមវិធានការច្បាប់បានដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពគឺភាពគ្មានទោសពៃនោះ ។

សង្គមស៊ីវិលដែលធ្វើការលើកកម្ពស់ស្ថានភាពស្ត្រី និងសមភាពយេនឌ័រអ្នក ច្បាប់ ពិសេសសមាគមសិល្បៈបានថ្កោលទោសចំពោះករណីប្រើអំពើហិង្សារបស់ ប្អូនថ្លៃឧកញ៉ា ទ្រី ភាព លោក គៀង ហេង បានវាយដំយ៉ាងដំណំលើអតីតសង្សារ របស់ខ្លួនកញ្ញា ពេជ្រ អាវីហ្សា ដែលជាតារា សម្ដែងបានឆ្លុះបញ្ចាំងពីការប្រើអំណាច និងរំលោភបំពានទៅលើស្ត្រីយ៉ាងធ្ងន់ធ្ងរ ដែលទង្វើនេះជាបទព្រហ្មទណ្ឌហើយជនប្រព្រឹត្តត្រូវតែទទួលទោស ។

អ្នកច្បាប់សង្គមស៊ីវិលដែលការពារ សិទ្ធិស្ត្រី ពិសេសសមាគមសិល្បៈបាន សម្ដែងការខកចិត្ត និងសោកស្ដាយលើការខកខានក្នុងការចាប់ខ្លួនជនប្រព្រឹត្តបទ ឧក្រិដ្ឋនេះឲ្យរត់ចេញពីសំណាញ់ច្បាប់និងមិនទាន់ទទួលបានយុត្តិធម៌ដល់ជនរងគ្រោះនៅឡើយ ។

ការលើកឡើងរបស់អ្នកច្បាប់សង្គម ស៊ីវិល សមាគមសិល្បៈនៅពេលនេះធ្វើឡើងក្រោយពីអតីតសង្សាររបស់កញ្ញា ពេជ្រ អាវីហ្សា គឺលោក គៀង ហេង ដែលត្រូវបានគេស្គាល់ថាជាប្អូនថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព បានសរសេរប្រកាសក្ដែងៗ តាមបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Hea Heng ថារឿងនេះត្រូវបានភាគីទាំងសង ខាងសម្របសម្រួលគ្នារួចរាល់ហើយ ដោយ គ្មានការប្ដឹងផ្ដល់គ្នាទេ។

នាយិកាប្រតិបត្តិអង្គការសីលកាអ្នក ស្រី ធីតា ឃឹះ យល់ថា ករណីអ្នកមាន អំណាចប្រើអំពើហិង្សាខណៈជនរងគ្រោះនៅមានភាពភ័យខ្លាច ហើយព្យាយាមបញ្ចប់ រឿងក្រៅប្រព័ន្ធតុលាការគឺកំពុងបង្ហាញថា ជនរងគ្រោះគ្មានទំនុកចិត្តលើប្រព័ន្ធតុលាការ។ អ្នកស្រីបន្តថា ករណីហិង្សាវាយដំ ធ្ងន់ធ្ងរលើតារាសម្ដែងកញ្ញា ពេជ្រ អាវីហ្សា ពីបុគ្គលមានអំណាចគឺជាបទព្រហ្មទណ្ឌ។ ហេតុនេះអ្នកស្រីជំរុញឲ្យអាជ្ញាធរ ពិសេស ស្ថាប័នតុលាការត្រូវចាត់វិធានការលើរឿងនេះដើម្បីផ្តល់យុត្តិធម៌ស្មើគ្នា ។

មេធាវីអង្គការក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជាលោក ហុង គឹមសួន លើកឡើង ថា បើពិនិត្យលើករណីវាយដំនេះឃើញថា ជាបទល្មើសព្រហ្មទណ្ឌទោះជាជនរង គ្រោះមិនហ៊ានប្ដឹងដោយសារភ័យខ្លាច ឬ ព្រមទទួលយកការសម្របសម្រួលក្រៅ ប្រព័ន្ធតុលាការក៏ដោយគឺព្រះរាជអាជ្ញានិងនគរបាលព្រហ្មទណ្ឌមានសិទ្ធិប្ដឹងនិងចាត់វិធានការតាមច្បាប់បានដើម្បីបញ្ចប់វប្ប ធម៌និទ្ទណ្ឌភាព ៕

img-20161116-wa0003imageimagevyza-6imagevyza-4vyzavyza-3

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print