ក្រោយជំនួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ លោក ពូទីន ចេញបញ្ជាឲ្យវាយប្រហារទៅលើក្រុមIS នៅស៊ីរី

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីនៅក្នុងប្រទេសស៊ីរី បានបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីតាំងរបស់ក្រុមIS ។ ការវាយ ប្រហារខាងលើកើតឡើងក្រោយពេល ដែលប្រធានាធិបតីពូទីនបានជួបពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី។ រុស្ស៊ីបាន ប្រើប្រាស់ការវាយប្រហារពីនាវាផ្ទុកយន្តហោះទៅលើទីតំាងនៅទីក្រុងអាឡែបប៉ូ។

ពលរដ្ឋនៅទីក្រុងអាឡែបប៉ូបានប្រកាស ឲ្យដឹងថា ផ្ទះរបស់ពួកគេបានរង្គើយ៉ាងខ្លាំង ដោយសារតែការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារនៅជុំវិញនោះ។ ទីក្រុងអាឡែប ប៉ូក្លាយជាទីតាំងសំខាន់នៅក្នុងការវាយ ប្រហារពីរុស្ស៊ីទៅលើក្រុមIS ។

បច្ចុប្បន្នពលរដ្ឋប្រមានណ២៧៥ពាន់នាក់កំពុងតែជាប់គាំងនៅក្នុងទីក្រុងអាឡែប ប៉ូក្រោយពេលកម្លាំងថ្មើរជើងរបស់លោក អាល់អាសាដ ឡោមព័ទ្ធជុំវិញនោះ ហើយ រុស្ស៊ីបានវាយប្រហារពីលើអាកាស។

ការវាយប្រហារខាងលើកើតឡើងក្រោយ ពេលប៉ុន្មានម៉ោងប៉ុណ្ណោះដែលលោក ពូទីន និងលោក ដូណាល់ ត្រាំ បានជួប ពិភាក្សាគ្នាតាមទូរស័ព្ទ។ ប្រភពព័ត៌មានពីវិមានប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាគ្នានោះលោក ត្រាំ បានបញ្ជាក់ថា រុស្ស៊ីនិងអាមេរិកគួរតែសហ ការគ្នាដើម្បីបោសសម្អាតក្រុមភេរវកម្មអន្តរជាតិ។ តាមប្រសាសន៍លោក ត្រាំ នៅក្នុង ប្រទេសស៊ីរីចាំបាច់ត្រូវតែទប់ស្កាត់ក្រុមភេរ វកម្មមិនមែនព្យាយាមក្នុងការផ្តួលរំលំប្រធានាធិបតី អាល់អាសាដ នោះទេ។ ចំណែកមន្ត្រីស៊ីរីវិញក៏បានប្រកាសផងដែរថា លោក ពូទីន និងលោក ដូណាល់ ត្រាំ គួរតែចាប់ដៃគ្នាដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី។

ប៉ុន្តែតាមព័ត៌មាន Telegraph របស់ អង់គ្លេសបានផ្សាយថា ក្រសួងការបរទេស អង់គ្លេសនឹងបញ្ចុះបញ្ចូលលោក ដូណាល់ ត្រាំ ដើម្បីបន្តសកម្មភាពរបស់អាមេរិកនិងសម្ពន្ធមិត្តនៅក្នុងប្រទេសស៊ីរីក្នុងនោះ ការផ្តួលរំលំរដ្ឋាភិបាលលោក អាល់អា សាដ គឺជាការចាំបាច់បំផុត។ លោក អាល់ អាសាដ ពេលនេះមិនមានកន្លែងសម្រាប់ឲ្យលោកឈរទៀតឡើយ នៅពេលដែលបាតដៃរបស់លោកប្រឡាក់ដោយឈាម របស់មនុស្សជាង៤សែននាក់នៅក្នុងប្រទេស របស់លោក។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយប្រធានាធិបតី រុស្ស៊ីលោក ពូទីន ដោយភាគីទាំង២បាន យល់ព្រមឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរ ឡើងវិញ។

សារព័ត៌មាន AFP បានផ្សាយថា តាមប្រភពព័ត៌មានពីវិមានប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ប្រធានាធិបតី ពូទីន បាន ទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បី ជូនពរលោកដែលបានជាប់ឆ្នោត។ ក្រៅពីនេះភាគីទាំង២ក៏បានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗនៅក្នុងទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ី។ ជាមួយគ្នានោះភាគីទាំងពីរក៏លើកឡើងពីបញ្ហាប្រឆាំងក្រុមភេរវកម្មផងដែរ។

លោក ពូទីន បានបង្ហាញសុទិដ្ឋិនិយមនៅក្នុងការចរចាជាមួយរដ្ឋាភិបាលថ្មីអាមេរិកដោយពឹងផ្អែកទៅលើការគោរពគ្នាទៅ វិញទៅមកមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំង២។ នេះជាការសន្ទនាលើកទី១រវាងរុស្ស៊ីនឹងអាមេរិកក្រោយពីលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។

ក្នុងពេលជាមួយគ្នានេះដែរ វិមានប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា គោលនយោ បាយការបរទេសរបស់លោក ដូណាល់ ត្រាំ ដូចទៅនឹងគោលនយោបាយការបរទេស របស់រុស្ស៊ីដែរ។ ទាំងនោះហើយដែលអាចធ្វើឲ្យទំនាក់ទំនងរុស្ស៊ី-អាមេរិកបានល្អ ប្រសើរឡើងវិញក្រោយពីលោក ត្រាំ កាន់ អំណាច។

នៅពេលនេះដែរ មេដឹកនាំប្រទេសស៊ីរី បាននិយាយអះអាងថា ស៊ីរីសង្ឃឹមថាប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ នឹងយល់ព្រមធ្វើការជាមួយគ្នាក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្មដែលនៅសេសសល់។

លោកប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ដែលបានថ្លែងថា លោក ដូណាល់ ត្រាំ នឹងក្លាយទៅជាដៃគូដ៏សំខាន់ បំផុត បើសិនណាជាគាត់យល់ព្រមក្នុងការធ្វើការប្រយុទ្ធជាមួយគ្នាទៅលើក្រុមភេវរកម្ម ប៉ុន្តែប្រធានាធិបតីរូបនេះបាននិយាយផងដែរថា ទោះបីជាយ៉ាងណាក្តីលោក ដូណាល់ ត្រាំ នឹងយល់ព្រមចងសម្ពន្ធមិត្តជាមួយស៊ីរី គឺមិនទាន់ច្បាស់នោះទេ។

គួរបញ្ជាក់ឲ្យដឹងដែរថា ជម្លោះនៅក្នុង ប្រទេសស៊ីរីនៅតែបន្តការវាយប្រហារគ្នា ដដែល ហើយកាលពីថ្ងៃអង្គារ ទី១៥ ខែ វិច្ឆិកា យន្តហោះរបស់រដ្ឋាភិបាលបានទម្លាក់ គ្រាប់បែកទៅលើក្រុមបះបោរនៅភាគខាងកើតទីក្រុងអាឡែបប៉ូ។

សង្គ្រាមដែលបានចាប់ផ្តើមហែកហួរប្រទេសស៊ីរីអស់រយៈពេលជាង៥ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ២០១១មកបានសម្លាប់ មនុស្សសរុបអស់ជាង៣០០.០០០នាក់។

ក្នុងពេលជាមួយគ្នានេះដែរក្រុមភេរវ កម្មនៅក្នុងប្រទេសជាច្រើនក្នុងនោះមានក្រុមIS បានប្រកាសថាក្រុមនេះនឹងទទួលបានខ្មាន់កាំភ្លើងជាច្រើនមកចូលរួមក្នុងក្រុម របស់ខ្លួនក្រោយពីលោក ត្រាំ ជាប់ជាប្រធា នាធិបតីអាមេរិក។

អ្នកគាំទ្ររដ្ឋអ៊ិស្លាមជ្រុលនិយម និងមេ បញ្ជាការតាលីបង់បាននិយាយថា វោហា សាស្ត្ររបស់លោក ត្រាំ ប្រឆាំងពួកមូស្លីម នឹងមានតួនាទីយ៉ាងល្អឥតខ្ចោះនៅក្នុង កណ្ដាប់ដៃពួកគេ ហើយជួយពួកគេជ្រើសរើសបាននូវសកម្មជនប្រយុទ្ធថ្មី ជាពិសេស គឺយុវជនដែលលែងចូលចិត្តលោកខាងលិច។

យោងតាមការចុះផ្សាយរបស់ Ibtimes ក្នុងអំឡុងពេលឃោសនា លោក ត្រាំ បាននិយាយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមភេរវករនិងនិយាយថា លោកនឹងធ្វើឲ្យភេរវកម្មអ៊ិស្លាមចាកចេញ ប៉ុន្តែរហូតមកដល់ ពេលនេះលោកនៅមិនទាន់ចេញជាគម្រោង ជាក់លាក់ក្នុងការប្រយុទ្ធនឹងក្រុមភេរវករ ដូចជាក្រុមរដ្ឋអ៊ិស្លាមជ្រុលនិយម តាលីបង់ និងអាល់កៃដា ដែលមានទស្សនៈនយោបាយចម្រុះដ៏ធំនៅឡើយនោះទេ៕

147926654665428-putin-assad-713809 147926652158496-putin

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print