លោក លឹម គានហោ ដឹកនាំកិច្ចប្រជុំការងារដើម្បីពិនិត្យ និងវាយតម្លៃលើសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំការងារដើម្បីពិនិត្យ និងវាយតម្លៃលើសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រ (Cambodia Information System on Irrigation Schemes) ។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេស សរុប ចំនួន ៩៩ រូប ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានលើកឡើងថា ការងារសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រ ក្រសួងបានចាប់ផ្តើមធ្វើការសិក្សា និងចងក្រងតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ក្រោយមកក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍នានាដូចជា ADB, AFD , CAVAC JICA ជាដើម ពោលគឺជាង ៨ ឆ្នាំ ហើយដែលយើងបានធ្វើការងារនេះ ជាមួយនឹងការតស៊ូយ៉ាងស្វិតស្វាញ ជំនះគ្រប់ការលំបាកនានា ។ ឆ្លងកាត់រយៈពេលជាង ៨ ឆ្នាំ នេះ យើងសម្រេចការរៀបចំបញ្ជីសារពើភ័ណ្ឌ បានចំនួន ២.៥៤៦ ប្រព័ន្ធ ។

លោករដ្ឋមន្ត្រីបន្តថា ទន្ទឹមនឹងការសិក្សា ចងក្រង យើងក៏បានប្រជុំពិនិត្យ ពិភាក្សា ច្រើនលើកច្រើនសាររួចមកហើយ ហើយនៅថ្ងៃនេះយើងនឹងធ្វើការប្រជុំពិនិត្យចុងក្រោយ មុននឹងយកទិន្នន័យនេះ ទៅប្រជុំជាមួយដៃគូអភិវឌ្ឍន៍នានា ។

កិច្ចប្រជុំនេះ អាចត្រូវការរយៈពេល ០២ ថ្ងៃ ហើយខ្ញុំនឹងដឹកនាំកិច្ចប្រជុំនេះដោយផ្ទាល់ ចាប់ពីពេលនេះ រហូតដល់កិច្ចប្រជុំនេះត្រូវបានបញ្ចប់ជាស្ថាពរ ៕

...

01 02 03 04 05

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print