លោកស្រី ម៉ែន សំអន នូវតែបន្ដគាំទ្រចំណងមិត្តភាពរវាង កម្ពុជា និងចិន លើវិស័យអង្គការមហាជន

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចលនា មហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតិឲ្យគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក យូ ជានហូ (You Jianhua) អគ្គលេខាធិការនៃអង្គការបណ្តាញសង្គមសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ ចូលជួបពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦  ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអគ្គលេខាធិការ នៃអង្គការបណ្តាញសង្គមសម្រាប់ការផ្លាស់ប្តូរអន្តរជាតិចិន គឺបានរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សរដ្ឋាភិបាលរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺអង្គការមហាជន នៃប្រទេសទាំងពីរ។

លោកស្រីក៏បានពាំនាំផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាជូនថ្នាក់ដឹកនាំបក្សកុម្មុយនីសចិនផង ដែរ។  លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភគាំទ្រទាំងឡាយរបស់ប្រទេសចិនមកលើប្រទេសកម្ពុជា ជាពិសេស ការវិនិយោគរបស់ប្រទេសចិនលើគ្រប់វិស័យមកលើអគ្គលេខាធិការនៃអង្គការបណ្តាញ សង្គមសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ ប្រទេសកម្ពុជា ដែលជម្រុញឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងច្រើន អំពីការវិនិយោគរបស់ប្រទេសចិននេះ

លោក យូ ជានហួ (You Jianhua) បានជម្រាបជូនអំពីគោលដៅសំខាន់របស់ដំណើរទស្សនកិច្ច នាពេលនេះគឺ៖ ទី១ ដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាពរវាងកម្ពុជា និងចិនលើវិស័យអង្គការមហាជន ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តជាតិរវាងអង្គការ CNIE នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ៕

image4 image2 image3 image1

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print